ទទួលទានកាហ្វេ ក្នុងពេលវេលាទាំង៤នេះ នឹងជួយឱ្យរាងកាយទទួលបានជាតិស្ករគ្រប់គ្រាន់ ការរំលាយអាហារក៏ល្អ ថ្លើមក៏កាន់តែរឹងមាំទ្វេដង

ការទទួលទានកាហ្វេតាមពេលវេលាឱ្យបានត្រឹមត្រូវ នឹងនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់រាងកាយរបស់អ្នក។ កាហ្វេគឺជាភេសជ្ជៈដ៏ល្អសម្រាប់រាងកាយ ជាពិសេសនៅពេលប្រើត្រឹមត្រូវវាកាន់តែល្អ ផ្ដល់នូវអត្ថប្រយោជន៍ទ្វេដង ដែលអ្នកមិនធ្លាប់ដឹង។

យោងតាមសារព័ត៌មាន Mirror ដែលជាការសិក្សាថ្មីមួយពីសាកលវិទ្យាល័យហាវ៉ាដសហរដ្ឋអាមេរិកបានឱ្យដឹងថា ការផឹកកាហ្វេ ១-២ កែវក្នុងមួយថ្ងៃ ក្នុងពេលវេលាត្រឹមត្រូវ នឹងជួយឱ្យរាងកាយបង្កើនភាពធន់ទ្រាំ ការពារហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល ដោយសារជំងឺបេះដូង និងជំងឺដទៃទៀតដូចជា ជំងឺទឹកនោមផ្អែម ជំងឺសរសៃប្រសាទ មហារីក ...។

លើសពីនេះទៅទៀត នៅក្នុងកាហ្វេមានផ្ទុកកាហ្វេអ៊ីហ្វេ និងខាត់វ៉ូលដែលជាសារធាតុពីរដែលមានអត្ថប្រយោជន៍ចំពោះអង់ស៊ីមថ្លើម ជួយការពារជំងឺក្រិនថ្លើម រក្សាសុខភាពថ្លើម និងមិនបារម្ភពីជំងឺមហារីកថ្លើម។

១. ពេលវេលាល្អបំផុតក្នុងការផឹកកាហ្វេគឺ ៖

Black Coffee

- ចាប់ពីម៉ោង ១០ ព្រឹកដល់ ១១ ៖ ៣០ ព្រឹក

មនុស្សជាច្រើនតែងតែមានទម្លាប់ផឹកកាហ្វេតាំងពីព្រឹកព្រលឹមភ្លាមៗ បន្ទាប់ពីភ្ញាក់ពីគេង ដោយមិនមានអាហារពេលព្រឹក គឺជារឿងខុសប្រក្រតីខ្លាំងណាស់។

ដោយសារតែនៅពេលនេះ សរីរាង្គក្នុងរាងកាយនៅតែមិនដំណើរការល្អ អរម៉ូនស្ត្រេសស្ត្រេសនៅតែខ្ពស់ ដូច្នេះប្រសិនបើអ្នកផឹកកាហ្វេភ្លាមៗ វានឹងធ្វើឱ្យកម្រិតស្ត្រេសកើនឡើងកាន់តែខ្ពស់ទៅវិញ។

ដូច្នេះរាងកាយនឹងធ្លាក់ចូលទៅក្នុងស្ថានភាពនៃការមិនអត់ធ្មត់ កើនការថប់បារម្ភ ឆាប់ភ័យ វិលមុខ ភាពទន់ខ្សោយនៃអវយវៈ ភាពលំបាកក្នុងការផ្តោតអារម្មណ៍លើការងារ។

អ្នកជំនាញផ្នែកអាហារបំប៉នបានណែនាំថា ពេលវេលាល្អបំផុតដើម្បីផឹកកាហ្វេ គឺចាបពីម៉ោង ១០ ទៅ ១១ ៖ ៣០ ព្រឹក បន្ទាប់ពីញុំាអាហារពេលព្រឹករួច។ នេះគឺជាពេលវេលាដែលអ័រម៉ូនស្ត្រេសទាប ការផឹកកាហ្វេនឹងជួយអ្នកឱ្យភ្ញាក់ដឹងខ្លួនល្អសម្រាប់សុខភាព។

- ក្រោយ ៣០ នាទី បន្ទាប់ពីញុំាអាហារថ្ងៃត្រង់រួច

អ្នកប្រហែលជាមិនដឹងទេថា កាហ្វេមានប្រសិទ្ធិភាពក្នុងការលើកកម្ពស់ការរំលាយអាហារ ដូច្នេះការផឹក ៣០ នាទីបន្ទាប់ពីញុំារួច គឺល្អបំផុត។ វាមិនត្រឹមតែមានអត្ថប្រយោជន៍សម្រាប់ប្រព័ន្ធរំលាយអាហារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយការពារពីស្ថានភាពផ្សេងៗដូចជា ការរំលាយអាហារឧស្ម័ន និងហើមពោះ។


- ចាប់ពីម៉ោង ១៣ ៖ ១៥ ដល់ ១៥ ៖ ០០

បន្ទាប់ពីម៉ោង ១ រសៀលទៅ អរម៉ូនស្ត្រេស ចាប់ផ្តើមស្រកចុះ ធ្វើឱ្យអ្នកងងុយគេងច្របូកច្របល់ជានិច្ច។ នៅពេលនេះផឹកកាហ្វេ ១ កែវភ្លាមៗ ដើម្បីជួយឱ្យអ្នកភ្ញាក់ឡើងវិញ ស្វាង មានអារម្មណ៍បន្តការងារ។

ចំណាំមិនគួរផឹកកាហ្វេបន្ទាប់ពី ម៉ោង៣រសៀលទៅទេ ព្រោះការផឹកយឺតនឹងបណ្តាលឱ្យគេងមិនលក់នៅពេលយប់។

Coffee_07 800x450

- ផឹកកាហ្វេមុនពេលធ្វើលំហាត់ប្រាណ

កាហ្វេមួយកែវ ៣០ នាទីមុនពេលហាត់ប្រាណ នឹងជួយបង្កើនការរំលាយអាហារ និងដុតបំផ្លាញកាឡូរីកាន់តែច្រើន ធ្វើឱ្យការហាត់ប្រាណមានប្រសិទ្ធភាពជាងមុន។

២. កំណត់ចំណាំខ្លះនៅពេលផឹកកាហ្វេ

- មិនគួរផឹកកាហ្វេច្រើនពេកលើយ គួរផឹកតែត្រឹមតែ ១-២ កែវ អតិបរមា ៤ ពែង / ថ្ងៃ (ជាតិកាហ្វេអ៊ីន សរុបមិនគួរលើសពី ២៥០ មីលីក្រាម)

- មិនគួរផឹកកាហ្វេនៅពេលល្ងាច

- កុំផឹកកាហ្វេនៅពេលអ្នកឃ្លាន

ការផឹកកាហ្វេច្រើនពេក អាចនឹងប្រឈមមុខជាមួយរោគសញ្ញាជាច្រើនដូចជា ញ័រទ្រូង បញ្ហាគេងមិនលក់ ឈឺក្បាល ប្រកាច់ ពុល អាចនឹងបណ្ដាលឱ្យខ្យល់ ឬដួលសន្លប់ទៅវិញ៕

ប្រភព ៖ Phunutoday / Knongsrok