ស្វាយ! ញុំាមិនស្រួល នឹងធ្វើឱ្យឡើងទម្ងន់យ៉ាងឆាប់រហ័ស

សារធាតុចិញ្ចឹមផ្សំពីផ្លែស្វាយទុំមានផ្ទុកនូវវីតាមីន និងជាតិរ៉ែជាច្រើនរួមទាំងជាតិខ្លាញ់ដែលមានសុខភាពល្អ។ ប៉ុន្តែប្រសិនបើអ្នកញុំាច្រើន វាអាចបណ្តាលឱ្យធាត់ទឹកនោមផ្អែមថែមទៀតផង។

កំហុសក្នុងការបរិភោគផ្លែស្វាយ ដែលបណ្តាលឱ្យឡើងទម្ងន់យ៉ាងឆាប់រហ័ស!

- បរិភោគផ្លែស្វាយច្រើនពេក

ភាគច្រើននៃមនុស្សស្រី ដែលចង់ស្រកទម្ងន់ តែងតែកាត់បន្ថយបាយ និងអាហារប្រចាំថ្ងៃ ប៉ុន្តែបែរជាចូលចិត្តញុំាផ្លែឈើជំនួសវិញ។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ ប្រសិនបើផ្លែឈើដែលអ្នកញុំា ជាផ្លែស្វាយទុំ នោះការសម្រកទម្ងន់របស់អ្នក នឹងបរាជ័យទៅវិញទេ។ មូលហេតុគឺផ្លែស្វាយទុំផ្អែមមានជាតិស្ករច្រើន ដូច្នេះវាងាយបង្កឱ្យធាត់ និងឡើងទម្ងន់។ ដើម្បីគ្រប់គ្រងទម្ងន់នៅពេលញុំា ស្វាយគួរតែញុំាតែបរិមាណល្មម។ មួយសប្ដាហ៍ ញុំាតែ ៣ ៤ផ្លែ និងកំណត់ការរួមផ្សំនៃផ្លែស្វាយជាមួយគ្រឿងផ្សំផ្សេងទៀតដែលបណ្តាលឱ្យឡើងទម្ងន់។

Screen Shot 2021 07 11 At 10.28.04 AM

- កុំបរិភោគនៅពេលឃ្លាន

ប្រសិនបើរាងកាយរបស់អ្នកឃ្លាន ក្រពះរបស់អ្នកទទេ អ្នកមិនគួរបរិភោគផ្លែស្វាយនៅពេលឃ្លានឡើយ ដើម្បីចៀសវាងឈឺក្រពះ ពោះវៀន ឬធ្ងន់ធ្ងរជាងនេះទេដំបៅក្រពះរលាកក្រពះ។ លើសពីនេះទៀត ប្រសិនបើអ្នញុំាស្វាយនៅពេលឃ្លាន វានឹងបណ្តាលឱ្យស្រវឹង និងបណ្តាលឱ្យពុលជាបណ្តោះអាសន្ន។

- កុំបរិភោគនៅពេលរាងកាយមានអាឡែរហ្សី

មនុស្សខ្លះរាងកាយងាយនឹងប្រតិកម្ម សូម្បីតែផ្លែស្វាយទុំក៏ដោយ ព្រោះវាមានផ្ទុកសារជាតិ urushiol ដែលជាសារធាតុបង្កឱ្យមានអាឡែរហ្សីដូចជា រមាស់ជុំវិញមាត់ លើបបូរមាត់។ អណ្តាត ភ្នែកស្ងួត និងកន្ទួលក្រហមលើស្បែក គឺមានគ្រោះថ្នាក់ខ្លាំងណាស់។


- កុំបរិភោគនៅពេលអ្នកមានជំងឺហឺត

ចំពោះអ្នកដែលមានជំងឺហឺតរ លាកសួត រលាកផ្លូវដង្ហើម ... ​​មិនគួរបរិភោគផ្លែស្វាយច្រើនទេ។ មូលហេតុ គឺនៅក្នុងផ្លែស្វាយមានសមាសធាតុអាឡែរហ្សីនៅក្នុងផ្លែស្វាយ ដែលអាចបណ្តាលឱ្យជំងឺហឺតកើតឡើងវិញ និងបង្កគ្រោះថ្នាក់ដល់អ្នកជំងឺ។

Screen Shot 2021 07 11 At 10.28.09 AM

- កុំបរិភោគនៅពេលអ្នកមានជំងឺស្បែក

ដោយសារសមាសធាតុអាហារូបត្ថម្ភរបស់ផ្លែស្វាយ មានផ្ទុកនូវជាតិស្ករធម្មជាតិច្រើន ជាពិសេសផ្លែស្វាយទុំ វានឹងធ្វើឱ្យមនុស្សកើតរោគកន្ទួលរមាស់ និងឡើងដំបៅកាន់តែធ្ងន់ធ្ងរ។ សំខាន់ជាងនេះទៅទៀត នៅពេលដែលអ្នកញុំាស្វាយ វាងាយបង្កឱ្យមានកំដៅ និងធុញថប់ធ្វើឱ្យជំងឺកាន់តែធ្ងន់ធ្ងរ។

- អ្នកជំងឺទឹកនោមផ្អែម មិនគួរបរិភោគស្វាយទេ

ស្វាយមានផ្ទុកជាតិស្ករធម្មជាតិខ្ពស់ ដូច្នេះអ្នកទឹកនោមផ្អែមគួរចៀសឱ្យឆ្ងាយ ដើម្បីការពារសុខភាពរបស់អ្នក៕

ប្រភព ៖ Phunutoday / KNongsrok