គន្លឹះជាច្រើនអាចល្អ ប៉ុន្តែក្នុងករណីជាច្រើន វាគឺជាអាវុធមុខពីរ ដែលបណ្តាលឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព ជាពិសេស វាក៏អាចធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតរបស់អ្នកថែមទៀតផង។
១. ផឹកទឹក ៨ កែវក្នុងមួយថ្ងៃ
ទឹក គឺជាភេសជ្ជៈដែលមានសារសំខាន់បំផុតដើម្បីថែរក្សាជីវិត និងទ្រទ្រង់សុខភាពល្អ ប៉ុន្តែការណែនាំឱ្យផឹកទឹក ៨ កែវក្នុងមួយថ្ងៃ មិនមែនជារឿងដែលត្រឹមត្រូវនោះឡើយ។
ការផឹកទឹកច្រើនពេក អាចបង្កគ្រោះថ្នាក់ដល់រាងកាយ ព្រោះវាបណ្តាលឱ្យក្រលៀន…“ ផ្ទុកលើសចំណុះ ឬលើសជាតិទឹក។ យ៉ាងណាមិញ ស្ថានភាពរបស់មនុស្សទាំងអស់ គឺខុសគ្នា ដូច្នេះអ្នកប្រហែលជាត្រូវការតិច ឬច្រើនជាងចំនួនក្នុងទឹក ៨ កែវ។
២. បរិភោគការ៉ុតឱ្យបានច្រើនដើម្បីឱ្យភ្នែកភ្លឺ
ការ៉ុតត្រូវបានគេដឹងថាជាប្រភេទមើម ដែលផ្ទុកនូវសារធាតុចិញ្ចឹមជាច្រើនដែលល្អសម្រាប់ភ្នែក។ ទោះយ៉ាងណាក៏ដោយ វាមិនបានជួយអ្នកឱ្យបង្កើនការមើលឃើញទេ។ ជាពិសេសពាក្យចចាមអារាមថា“ ការបរិភោគការ៉ុតអាចជួយឱ្យភ្នែកអ្នកមើលឃើញនៅច្បាស់ពេលយប់ វាគ្រាន់តែជាពាក្យចរចាមរាមតៗគ្នាតែប៉ុណ្ណោះ។
មិនត្រឹមតែប៉ុណ្ណឹងទេ ការ៉ុតមានផ្ទុកមាតិកាបេតាការ៉ូទីន។ ការញុំាច្រើនពេកនឹងធ្វើឱ្យស្បែករបស់អ្នកប្រែពណ៌ និងមើលទៅគួរឱ្យខ្លាចទៅវិញ។
៣. គេងយប់ជ្រៅ ហើយក្រោកមកទៀបភ្លឺ ឬគេងច្រើនក្នុងថ្ងៃឈប់សម្រាក
ការគេង គឺជាពេលវេលាដែលខួរក្បាលសម្រាកដ៏ល្អបំផុត។ មនុស្សគួរចំណាយពេលគេង ៨ ម៉ោងក្នុងមួយយប់។ ការកង្វះដំណេក នឹងធ្វើឱ្យរាងកាយចុះខ្សោយ ប៉ុន្តែការគេងច្រើនពេក ក៏អាចប៉ះពាល់ដល់ចិត្ត និងសរសៃប្រសាទទៅវិញ។
៤. ដុសធ្មេញរបស់អ្នកឱ្យបានត្រឹមត្រូវបន្ទាប់ពីបរិភោគ
មនុស្សជាច្រើនមានទម្លាប់ដុសធ្មេញភ្លាមៗ បន្ទាប់ពីញុំាអាហាររួច ប៉ុន្តែនេះមិនមែនជារឿងល្អទេ។ បន្ទាប់ពីទទួលទានអាហាររួច ស្រោមធ្មេញគឺងាយរងគ្រោះណាស់ផ លប៉ះពាល់ដោយផ្ទាល់នៃកាកអាហារនៅលើធ្មេញ គឺមានគ្រោះថ្នាក់ខ្លាំងណាស់ ជាពិសេសនៅពេលអ្នកទើបតែញុំា ឬផឹកភេសជ្ជៈដែលមានជាតិអាស៊ីត។
ប្រសិនបើអ្នកមានអារម្មណ៍មិនស្រួល នឹងអាហារដែលជាប់នៅក្នុងមាត់ អ្នកត្រូវរង់ចាំយ៉ាងហោចណាស់ ៣០ នាទីបន្ទាប់ពីបរិភោគរួច ទើបល្អក្នុងការសម្អាតធ្មេញ។
៥. អាហារមានមុខងារល្អជាងអាហារធម្មជាតិ
វានៅតែមានភាពចម្រូងចម្រាសជាច្រើនទាក់ទងនឹងថា តើអាហារមានមុខងារពិតជាល្អសម្រាប់សុខភាពពិតមែនទេ។ មែនហើយ អ្នកអាចផឹកវាបាន ប៉ុន្តែអ្នកមិនគួរពឹងផ្អែកខ្លាំងពេកទៅលើអាហារធម្មជាតិទាំងនោះឡើយ។
ការបន្ថែមសារធាតុចិញ្ចឹមដែលមានប្រូតេអ៊ីន កាបូអ៊ីដ្រាត និងខ្លាញ់នឹងល្អប្រសើរជាងគ្រាន់តែប្រើថ្នាំគ្រាប់ដែលល្អៗទៅតាមពាក្យឃោសនារបស់គេ។
៦. ការប្រើប្រាស់ឡេការពារកម្តៅថ្ងៃ
ឡេការពារកម្តៅថ្ងៃអាចការពាររាងកាយពីកាំរស្មីយូវី ប៉ុន្តែការប្រើច្រើនពេកធ្វើឱ្យរាងកាយធ្លាក់ចូលក្នុងកង្វះវីតាមីនឌីធ្ងន់ធ្ងរទៅវិញ។ ដើម្បីទ្រទ្រង់រាងកាយអ្នកឱ្យបានល្អបំផុត អ្នកត្រូវប្រាកដថា អ្នកទទួលបានវីតាមីនឌី ១០ ទៅ ១៥ នាទីជារៀងរាល់ថ្ងៃ។
៧. ធ្វើលំហាត់ប្រាណឱ្យច្រើន ឬខ្លាំងពេក
អត្ថប្រយោជន៍សុខភាពនៃការធ្វើលំហាត់ប្រាណ គឺមិនអាចប្រកែកបានទេ។ ទោះជាយ៉ាងណាក៏ដោយ ការក្រឡាប់ចាក់នឹងធ្វើឱ្យរាងកាយអស់កម្លាំង។
បន្ថែមលើរយៈពេលនៃការធ្វើលំហាត់ប្រាណ រាងកាយក៏ត្រូវការសម្រាកផងដែរ។ តុល្យភាពរវាងការហាត់ប្រាណ និងការសម្រាក ធ្វើឱ្យអ្នកមានអារម្មណ៍ថាមានសុខភាពល្អ ចៀសវាងបញ្ហាដែលទាក់ទងនឹងការដាច់រលាត់ ជំងឺដាច់សរសៃឈាមខួរក្បាល៕
ប្រភព ៖ iOne / Knongsrok