ដើម្បីសម្រកទម្ងន់ យើងមានជម្រើសនៃរបបអាហារ របបអាហារនិមួយៗគឺមានសារៈសំខាន់ខ្លាំងណាស់។ ប្រសិនបើអ្នកមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការធ្វើលំហាត់ប្រាណ សូមបន្ថែមសាឡាត់ទៅក្នុងរបបអាហាររបស់អ្នក។ មនុស្សជាច្រើនយល់ថាបន្លែសាឡាត់គឺជាបន្លែឆៅដែលតែងតែធ្វើជាបន្លែស៊ុប សាច់អាំងជាដើម មានមនុស្សតិចណាស់ដែលដឹងថាបន្លែនេះមានប្រសិទ្ធិភាពសម្រកទម្ងន់យ៉ាងមានប្រសិទ្ធភាព។
នៅក្នុងសាឡាត់មានផ្ទុកជាតិសរសៃ ប៉ូតាស្យូម ជាតិដែក ប្រូតេអ៊ីនវីតាមីន E, C, ... មានប្រសិទ្ធិភាពក្នុងការសម្អាតកាកសំនល់បានល្អ និងការបន្សាបជាតិពុល។ ការបរិភោគសាឡាត់រាល់ថ្ងៃជួយអ្នកកម្ចាត់ការទល់លាមកហើយក៏ជួយឱ្យរាងកាយការពារជំងឺមហារីកបានដែរ។
មានការសិក្សាជាច្រើនស្តីពីអត្ថប្រយោជន៍នៃសាឡាត់ដែលបង្ហាញថាបន្លែនេះជួយបំពេញក្រពះធ្វើឱ្យអ្នកឆ្អែត និងមិនមានអារម្មណ៍ឃ្លាន។ នៅក្នុងសាឡាត់មានកាបូអ៊ីដ្រាតតិចជាង ៣% និងមិនមានផ្ទុកជាតិខ្លាញ់ឡើយ។ សាឡាត់លើកកម្ពស់ការដុតបំផ្លាញជាតិខ្លាញ់ក្នុងខ្លួនដើម្បីជួយអ្នកឱ្យរាងស្លីមបានរហ័ស។
ដូច្នេះការទទួលទានសាឡាត់រាល់ថ្ងៃក្លាយជាដំណោះស្រាយសម្រកទម្ងន់ដ៏ប្រសើរសម្រាប់អ្នកដែលកំពុងស្វែងរកសម្រកទម្ងន់យ៉ាងឆាប់រហ័ស។ ប្រសិនបើអ្នកក៏ចង់ត្រលប់មករករូបរាងស្រឡូនដូចដើមវិញដោយមិនបាច់ធ្វើលំហាត់ប្រាណពិបាកៗ ឬតមអាហារដោយភាពអត់ឃ្លានសូមបន្ថែមសាឡាត់ទៅក្នុងរបបអាហារពេលល្ងាចរបស់អ្នក។
គ្រឿងផ្សំ៖
- សាឡាត់ ប៉េងប៉ោះឈឺរី ត្រសក់ ខ្ទឹមបារាំងក្រហម ខ្ទឹមស ទឹកស៊ីអ៊ីវ ទឹកខ្មេះ ប្រេងល្ង និងអំបិល (លោកអ្នកក៏អាចបន្ថែមបន្លែផ្សេងទៀតតាមចំណូលចិត្ត)។
របៀបធ្វើ៖
- លាងបន្លែដែលបានរៀបរាប់ខាងលើឱ្យបានស្អាតល្អ បន្ទាប់មកហាន់ជាចំណិតតូចល្មម លើកលែងតែខ្ទឹមបារាំងហាន់ជាសរសៃស្ដើងៗ។
- បន្ថែមខ្ទឹមសខ្ញីបន្តិច ទឹកស៊ីអ៊ីវ ប្រេងល្ង ទឹកខ្មេះ និងអំបិលបន្តិចចូលក្នុងចានបន្លែ លាយឱ្យសព្វល្អដើម្បីឱ្យបន្លែចូលគ្រឿងឱ្យសព្វបានល្អ។
អ្នកគួរតែញ៉ាំសាឡាដនៅពេលល្ងាចវាជួយអ្នកក្នុងការប្រយុទ្ធប្រឆាំងនឹងភាពឃ្លាន។ ជាលទ្ធផលអ្នកនឹងស្រកទម្ងន់បានលឿន៕
ប្រភព៖ Phunutoday | ប្រែសម្រួល៖ វីរៈ