អាហារ ១០ មុខ ជួយសម្រកភ្លៅ បរិភោគជាប្រចាំភ្លៅនឹងតូចស្រឡូន

ការហាត់ប្រាណ គឺជាជំនួយមួយផ្នែក យ៉ាងណាមិញ របបអាហារក៏ជាជំនួយមួយផ្នែកធំ ដែលអាចជួយឱ្យអ្នកអាចសម្រកភ្លៅបានយ៉ាងល្អ។ ខាងក្រោមនេះ គឺជាអាហារទាំង១០មុខ ដែលជួយសម្រកភ្លៅ ប្រសិនបើអ្នកបរិភោគជាប្រចាំ នឹងជួយឱ្យភ្លៅអ្នកកាន់តែតូចស្រឡូន ស្អាត។

Screen Shot 2021 07 29 At 6.53.53 PM

១. ផ្លែ​ទទឹម

ជំនួសឱ្យការប្រើភេសជ្ជៈផ្អែម ដែលគ្រាន់តែធ្វើឱ្យអ្នកឡើងទម្ងន់ សូមញុំាផ្លែទទឹមស្រស់។ ផ្លែទទឹមមានសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលមានអត្ថប្រយោជន៍សម្រាប់គោលដៅសម្រកទម្ងន់របស់អ្នក។ ជាងនេះទៅទៀត ផ្លែទទឹមក៏មានផ្ទុកសារធាតុប៉ូលីហ្វេណុល ដែលជួយកាត់បន្ថយជាតិខ្លាញ់លើសនៅតំបន់ភ្លៅ។

២. សាច់មាន់គ្មានខ្លាញ់

សាច់មាន់គ្មានខ្លាញ់ មានប្រយោជន៍ច្រើនសម្រាប់ការសម្រកទម្ងន់។ អ្នកអាចស្ងោរសាច់មាន់ និងបន្លែដើម្បីបង្កើនថាមពលជួយដុតខ្លាញ់បានស្រួលជាង។

៣. ផលិតផលសណ្តែក

ការប្រើប្រាស់ផលិតផលសណ្តែកសៀង ជួយបង្កើតម៉ាសសាច់ដុំគ្មានខ្លាញ់ ហើយអាចចាត់ទុកថាជាមិត្តល្អរបស់អ្នកក្នុងការខិតខំកាត់បន្ថយរង្វង់ភ្លៅ។ ដោយសារសណ្តែកសៀងមានជាតិខ្លាញ់ទាប និងប្រូតេអ៊ីនដែលមានគុណភាពខ្ពស់ ការទទួលទានវាជួយកាត់បន្ថយខ្លាញ់ភ្លៅប្រកបដោយប្រសិទ្ធភាព។

Lemon Water 1

៤. ទឹកក្តៅជាមួយក្រូចឆ្មា

សម្រាប់អ្នកដែលមានទម្លាប់ទទួលទានភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន ប្រសិនបើអ្នកចង់កាត់បន្ថយការវាស់វែងភ្លៅរបស់អ្នក វាជាការប្រសើរបំផុតក្នុងការបោះបង់ចោល។ ផ្ទុយទៅវិញ ការទទួលទានទឹកក្តៅជាមួយក្រូចឆ្មានឹងជួយបានច្រើន។ មិនត្រឹមតែសម្រេចបាននូវគោលដៅសម្រកជាតិខ្លាញ់របស់អ្នកទេ ទឹកក្តៅឧណ្ឌ ៗ ជាមួយក្រូចឆ្មាក៏ជាជម្រើសនៃការញៀនជាតិកាហ្វេអ៊ីនដ៏ល្អឥតខ្ចោះដែរ។

៥. ផ្កាខាត់ណា

ផ្កាខាត់ណា ត្រូវបានដឹងថា ជាបន្លែដែលគ្មានជាតិខ្លាញ់។ ក្រៅពីនេះបន្លែនេះក៏មានផ្ទុកនូវកាបូអ៊ីដ្រាតស្មុគស្មាញជាច្រើន ដែលត្រូវការពេលយូរក្នុងការរំលាយ។ នៅពេលអ្នកញុំាអ្នកនឹងមានអារម្មណ៍ថាឆ្អែតបានយូរ និងការពារអ្នកមិនឱ្យញុំាច្រើនជាងអ្វីដែលអ្នកត្រូវការ។


៦. ផ្លែប៉ោម

ផ្លែប៉ោម គឺជាផ្លែឈើដែលមានវីតាមីន និងសារធាតុរ៉ែជាច្រើនដូចជាវីតាមីន E, A, C, អាស៊ីត malic, កាល់ស្យូម, ប៉ូតាស្យូម ឆ្អឹង និងចៀសវាងការកត់សុី។

Cosmic Apples Basket 800

៧. គ្រាប់ជី

នៅក្នុងគ្រាប់ជីមានជាតិសរសៃខ្ពស់ ដើម្បីជួយអ្នកសម្រេចបាននូវគោលដៅសម្រកខ្លាញ់ភ្លៅរបស់អ្នក ប្រកបដោយប្រសិទ្ធភាព។ ក្រៅពីនេះសារធាតុចិញ្ចឹមដែលមាននៅក្នុងគ្រាប់ជី ក៏មានអត្ថប្រយោជន៍ណាស់សម្រាប់ការសម្រកទម្ងន់។

៨. មើមឆៃថាវក្រហម

មើមឆៃថាវក្រហម មានសមត្ថភាពក្នុងការលើកកម្ពស់អាស៊ីតខ្លាញ់នៅក្នុងរាងកាយរ៉ាឌីពណ៌ស ជួយដុតបំផ្លាញជាតិខ្លាញ់បានច្រើន។ ប្រសិនបើអ្នកចង់មានភ្លៅតូច សូមបន្ថែមរ៉ាឌីពណ៌សទៅក្នុងបញ្ជីមុខម្ហូបប្រចាំថ្ងៃរបស់អ្នក។

Easy Oven Baked Salmon Recipe 2 1200

៩. ត្រីសាម៉ុង

ត្រីសាម៉ុងសម្បូរទៅដោយប្រូតេអ៊ីន និងអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលជួយលើកកម្ពស់ការសម្រកទម្ងន់យ៉ាងឆាប់រហ័ស ដែលពិតជាល្អ ប្រសិនបើអ្នកចង់មានភ្លៅតូចស្រឡូន។

១០. តែ

តែបៃតងមានសមាសធាតុ EGCG ដែលជួយលើកកម្ពស់ការរំលាយអាហារលឿន ជួយប្រឆាំងភាពចាស់ ធ្វើឱ្យស្បែកក្មេងជាងវ័យ និងដុតបំផ្លាញកាឡូរីបានយ៉ាងមានប្រសិទ្ធភាព។ ការផឹកតែបៃតងជារៀងរាល់ថ្ងៃ រួមជាមួយនឹងការហាត់ប្រាណអាចជួយអ្នកស្រកបាន ២-៣ គីឡូក្រាមក្នុងមួយសប្តាហ៍៕

ប្រភព ៖ Phunutoday / Knongsrok