មឹកគឺជាអាហារដែលសម្បូរទៅដោយសារធាតុចិញ្ចឹម និងសារធាតុរ៉ែល្អសម្រាប់សុខភាពមនុស្ស។ ប៉ុន្តែប្រសិនបើអ្នកញុំាវាក្លែមជាមួយនឹងស្រាបៀរ វាពិតជាមិនត្រឹមត្រូវនោះឡើយ ដ្បិតថាវាអាចបង្កើនរសជាតិឆ្ងាញ់ដល់អ្នក ប៉ុន្តែវាក៏បង្កបញ្ហា និងបង្កើតជាជំងឺជាច្រើនដល់អ្នកផងដែរ។
១. កុំផឹកស្រាបៀរជាមួយអាហារសមុទ្រ
ទម្លាប់ញុំាមឹករួមបញ្ចូលគ្នាជាមួយនឹងស្រាបៀរ វាគឺជាម្ហូបដែលមនុស្សជាច្រើនចូលចិត្ត។ ប៉ុន្តែនេះក៏ជាវិធីដែលមិនមានវិទ្យាសាស្ត្រក្នុងការទទួលទានបានត្រឹមត្រូវនោះឡើយ។ យោងតាមអ្នកជំនាញផ្នែកអាហាររូបត្ថម្ភបានឱ្យដឹងថា ប្រសិនបើអ្នកទទួលប្រភេទអាហារនេះជាមួយគ្នាជាប្រចាំ វាងាយក្នុងការបង្កើនអាស៊ីតអ៊ុយរិកនៅក្នុងឈាម ដែលបណ្តាលឱ្យមានជំងឺរលាកសន្លាក់។
ក្នុងពេលជាមួយគ្នានេះដែរ ប្រសិនបើអ្នកញុំាមឹកក្លែមជាមួយស្រាបៀរ វីតាមីនB1 នៅក្នុងស្រាបៀរ នឹងជួយជម្រុញដល់ការបំបែក និងការរំលាយមេតាប៉ូលីសនុយក្លូទីត និងសារធាតុផ្សេងៗទៀតនៅក្នុងមឹក មិនត្រឹមតែងាយនឹងកើតជំងឺរលាកសន្លាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបណ្តាលឱ្យឡើងក្រហមទូទៅហើម ឈឺចាប់ និងរមាស់ផងដែរ។
លើសពីនេះទៀត នៅពេលអ្នកញុំាមឹក អ្នកត្រូវប្រាកដថាមឹកត្រូវបានគេកែច្នៃយ៉ាងប្រុងប្រយ័ត្ននៅសីតុណ្ហភាពខ្ពស់ ដើម្បីកុំឱ្យមានគ្រោះថ្នាក់ដល់សុខភាព។
២. ក្រុមមនុស្សដែលមិនគួរទទួលទានមឹក
- អ្នកដែលមានអាឡែរហ្សី ឬជំងឺស្បែក
នៅក្នុងសមាសធាតុអាហារូបត្ថម្ភរបស់មឹក សម្បូរទៅដោយប្រូតេអ៊ីន ដែលអាចជាប្រភពនៃអាឡែរហ្សីជាក់លាក់សម្រាប់មនុស្សមួយចំនួន ដែលងាយនឹងមានអាឡែស៊ី។ ដូច្នេះប្រសិនបើអ្នកមានបញ្ហាអាឡែស៊ីទៅនឹងមឹក អ្នកគួរតែដាក់កម្រិត ឬចៀសវាងអាហារនេះទាំងស្រុង ព្រោះការញុំាមឹកអាចបណ្តាលឱ្យរលាកស្បែករមាស់ ឬអាលែកហ្ស៊ីបង្កឱ្យមានការឈឺចាប់ និងរោគសញ្ញាផ្សេងទៀត។ អ្នកដែលមានអាការៈមួយចំនួនដូចជា ជំងឺស្បែក កន្ទួល ឬរលាកស្បែក សូមព្យាយាមកុំបរិភោគមឹក ដែលធ្វើឱ្យកន្ទួល និងជំងឺស្បែកកាន់តែរីករាលដាលខ្លាំងជាងនេះ។
- អ្នកដែលមានជំងឺថ្លើម ឬជំងឺសរសៃឈាមបេះដូង
ដោយសារតែមឹកមានផ្ទុកកូលេស្តេរ៉ុលខ្ពស់ណាស់ ដូច្នេះបន្ទាប់ពីញុំាវារួច វានឹងបង្កើនកូឡេស្តេរ៉ុលក្នុងសរសៃឈាមបន្ថែមទៀត។ ដូច្នេះអ្នកដែលមានខ្លាញ់រុំថ្លើម ជំងឺសរសៃឈាមបេះដូង មិនគួរទទួលទានមឹកទេ ដើម្បីកុំឱ្យបង្កើនកម្រិតកូឡេស្តេរ៉ុល និងធ្វើឱ្យជំងឺកាន់តែធ្ងន់ធ្ងរឡើង។
- អ្នកដែលមានជំងឺក្រពះ និងលំពែង
ប្រសិនបើអ្នកកំពុងមានជំងឺក្រពះ និងលំពែង អ្នកមិនគួរញុំាមឹកទេ ព្រោះនេះជាអាហារសំខាន់ដែលមានលក្ខណៈសម្បត្តិរលាយ បន្ទាប់ពីញុំាម្ហូបនេះរួច រាងកាយនឹងមានលើស ឧស្ម័នផ្សាភ្ជាប់ដែលនឹងធ្វើឱ្យជំងឺកាន់តែរើឡើងខ្លាំងជាងនេះ៕
ប្រភព ៖ Phunutoday / Knongsrok