ភេសជ្ជៈ ៥ ប្រភេទ ល្អខ្លាំងណាស់សម្រាប់សុខភាព ទទួលទានជាប្រចាំ នឹងជួយឱ្យអ្នកមានអាយុវែង

ទម្លាប់រស់នៅប្រចាំថ្ងៃ គឺពិតជាជះឥទ្ធិពល និងប៉ះពាល់ដល់សុខភាពរបស់មនុស្សម្នាក់ៗបិតមែន។ ដើម្បីកែលម្អសុខភាពអ្នក អ្នកគួរតែទទួលទាននូវភេសជ្ជៈទាំង៥ប្រភេទនេះ ដើម្បីធានាបាននូវសុខភាពល្អ និងមានអាយុវែង ដោយមិនខ្វល់ពីជំងឺឈឺថ្កាត់ធ្ងន់ធ្ងរនោះឡើយ។

១. ទឹកក្រូច​ច្របាច់

Istock_000015165728small

ផ្លែក្រូចសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា វីតាមីន C និងសារជាតិ flavonoids ។ សារធាតុទាំងនេះជួយកម្ចាត់រ៉ាឌីកាល់សេរីចេញពីរាងកាយ កាត់បន្ថយការខូចខាតសរីរាង្គ និងកោសិកាក្នុងរាងកាយ។ ប្រសិនបើអ្នកទទួលទានទឹកក្រូចជាប្រចាំ វានឹងជួយកាត់បន្ថយកូលេស្តេរ៉ុល lipoprotein ដង់ស៊ីតេខ្ពស់ (កូលេស្តេរ៉ុលល្អ) បន្ថយសម្ពាធឈាម និងរក្សាសុខភាពសាច់ដុំបេះដូង។

ទោះយ៉ាងណាក៏ដោយ អ្នកគួរច្របាច់ទឹកក្រូចដោយខ្លួនឯង ឬធ្វើទឹកក្រូចជំនួសឱ្យការទិញទឹកក្រូចកំប៉ុង។ ការទិញទឹកក្រូចកំប៉ុងអាចមានសារធាតុបន្ថែមដែលមិនប៉ះពាល់ដល់សុខភាពទៅវិញ។

២. តែ

Tea

តែបៃតងមានផ្ទុកសារធាតុ catechins, polyphenols ដែលលាយបញ្ចូលគ្នា, epigallocatechin gallate, flavonols -ល-។ ដែលជួយការពារទម្រង់មហារីកមួយចំនួន។ សារជាតិ flavonoid ពិសេសមួយនៅក្នុងតែ គឺ kaempferol បានបង្ហាញពីប្រសិទ្ធភាពការពារប្រឆាំងនឹងជំងឺមហារីក។

ការទទួលទានកាមេហ្វ្រូលចន្លោះពី ១០ មីលីក្រាមទៅ ១២ មីលីក្រាមក្នុងមួយថ្ងៃ (ស្មើនឹងតែ ៤ ពែង) អាចការពារប្រឆាំងនឹងជំងឺមហារីកក្រពេញអូវែ។ លើសពីនេះ ស្ត្រីអស់រដូវដែលទទួលទានសារជាតិ flavonoids ច្រើនបំផុត ប្រឈមនឹងជំងឺមហារីកសុដន់ ៤៦ ភាគរយតិចជាងអ្នកដែលទទួលទានសារជាតិ flavonoids តិចបំផុត។

៣. កាហ្វេ

Long Black Coffee Organico


មនុស្សជាច្រើនញុំាកាហ្វេដោយសារតែទម្លាប់ ឬញុំាកាហ្វេដើម្បីជួយដាស់ឱ្យស្មារតីភ្ញាក់ស្រឡះល្អ។ ទោះយ៉ាងណាក៏ដោយ មានមនុស្សតិចណាស់ដែលដឹងថា កាហ្វេជួយឱ្យមនុស្សរស់នៅបានយូរ។ ការស្រាវជ្រាវដោយសាកលវិទ្យាល័យ Southern California បានបង្ហាញថា កាហ្វេអាចការពារជំងឺមហារីក។

ការស្ទង់មតិលើមនុស្ស ២១០.០០០ នាក់ដែលផឹកកាហ្វេជារៀងរាល់ថ្ងៃ បានរកឃើញថាអត្រាស្លាប់ទាបជាងអ្នកដែលមិនផឹកដល់ទៅ ១២ ដង។ នេះក៏ព្រោះតែសារធាតុប្រឆាំងអុកស៊ីតកម្ម និងសមាសធាតុផេនិចមានច្រើននៅក្នុងកាហ្វេ។ ពួកគេអាចកាត់បន្ថយហានិភ័យនៃជំងឺមហារីក។

៤. ទឹកបន្លែសុទ្ធ

Photolibrary_rf_photo_of_vegetable_juice

ទឹកបន្លែនាំមកនូវអត្ថប្រយោជន៍សុខភាពជាច្រើន កាត់បន្ថយហានិភ័យនៃជំងឺមហារីកជាច្រើន។ ឧទាហរណ៍ទឹកបន្លែពណ៌បៃតង ផ្តល់នូវសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា ខារ៉ូទីណូអ៊ីដ ដែលរារាំងកោសិកាមហារីកជាច្រើនប្រភេទដូចជា មហារីកក្រពះ សួត និងមហារីកស្បែកជាដើម។

ទឹកប៉េងប៉ោះផ្តល់នូវសារធាតុ beta carotene/វីតាមីន A, វីតាមីន C, lycopene និងសារធាតុ carotenoids ប្រឆាំងមហារីក។ សារធាតុ Lycopene នៅក្នុងទឹកប៉េងប៉ោះត្រូវបានផ្សារភ្ជាប់ទៅនឹងការការពារប្រឆាំងនឹងជំងឺមហារីកក្រពេញប្រូស្តាត។

៥. ទឹកដោះគោ

Pouring Milk In The Glass On The Background Of Nature.

ទឹកដោះគោអាចកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង និងសរសៃឈាមខួរក្បាលពី ១៥-២០% ។ លើសពីនេះ ទឹកដោះគោសម្បូរប្រូតេអ៊ីនជាតិកាល់ស្យូមប៊ឺហ្វាត (ផ្នែកខ្លាញ់នៃទឹកដោះគោ) ជាតិ lactose វីតាមីន និងសារធាតុចិញ្ចឹមផ្សេងទៀតដែលរាងកាយត្រូវការ។ ទឹកដោះគោមិនត្រឹមតែជួយការពារឆ្អឹងប៉ុណ្ណោះទេ ថែមទាំងជួយបញ្ចុះសម្ពាធឈាមការពារជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺទឹកនោមផ្អែមទៀតផង។

ទោះយ៉ាងណាក៏ដោយ អ្នកគួរផឹកទឹកដោះគោក្តៅជំនួសឱ្យទឹកដោះគោត្រជាក់ ដើម្បីងាយស្រួលរំលាយអាហារ។ ក្នុងពេលជាមួយគ្នានេះជារៀងរាល់ថ្ងៃ អ្នកគួរផឹកតែទឹកដោះគោ ១៥០-២០០ មីលីលីត្រ៕

ប្រភព ៖ Phunutoday / Knongsrok