ទម្លាប់ ៧ យ៉ាង ដែលបំផ្លាញតម្រងនោម ជាពិសេសទម្លាប់ទី ២ ដូច្នេះ ត្រូវប្រយ័ត្ន

ទម្លាប់ខាងក្រោមនេះបំផ្លាញសុខភាពថ្លើម និងតម្រងនោមធ្ងន់ធ្ងរណាស់ ដូច្នេះ កុំធ្វេសប្រហែសក្នុងការទទួលទានច្រើនពេក កុំឱ្យស្ដាយក្រោយទៅថ្ងៃមុខ។

១. មិនទទួលទានទឹកឱ្យបានគ្រប់គ្រាន់

ជារៀងរាល់ថ្ងៃ មនុស្សយើងត្រូវការផឹកទឹកឱ្យបានគ្រប់គ្រាន់ពី ២ ទៅ ២,៥ លីត្រ។ ប្រសិនបើរាងកាយមានជាតិទឹកគ្រប់គ្រាន់ វានឹងជួយតម្រងនោមបញ្ចេញជាតិពុល។ នៅពេលដែលរាងកាយធ្លាក់ចូលទៅក្នុងស្ថានភាពខ្វះជាតិទឹក គឺជាមូលហេតុចម្បងមួយនៃការខូចខាតតម្រងនោម ក្រួសក្នុងតម្រងនោម ឬខ្សោយតម្រងនោមដែលមានគ្រោះថ្នាក់ខ្លាំងណាស់។

២. ការប្រើប្រាស់អំបិលច្រើនពេក

អាហារសម្បូរអំបិល មានបរិមាណសូដ្យូមខ្ពស់ ដូច្នេះការទទួលទានវាបង្កើនសម្ពាធឈាម។ ក្នុងពេលជាមួយគ្នានេះ អាហារដែលមានជាតិប្រៃខ្ពស់ ក៏បង្កគ្រោះថ្នាក់ដល់តម្រងនោមផងដែរ ពីព្រោះសរីរាង្គនេះត្រូវធ្វើការយ៉ាងខ្លាំងដើម្បីកម្ចាត់អំបិលដែលលើស។

អំបិលច្រើនពេកក៏បណ្តាលឱ្យមានការរក្សាជាតិទឹកនៅក្នុងរាងកាយ បង្កើនហានិភ័យនៃជំងឺតម្រងនោមផងដែរ។ ជាមធ្យមយើងម្នាក់ៗគួរតែញុំាអំបិលប្រហែល ៥ ក្រាមក្នុងមួយថ្ងៃ។

Screen Shot 2021 08 15 At 10.02.08 AM

៣. ទទួលទានអាហារកែច្នៃច្រើន

អាហាររហ័សដូចជាប៊ឺហ្គឺ នំខេក នំផេនខេក Hot Dog អាហារកំប៉ុង ... ជារឿយៗមានផូស្វ័រ និងសូដ្យូមច្រើនដែលបណ្តាលឱ្យខូចតម្រងនោម។ ដូច្នេះអ្នកមិនគួរប្រើអាហារទាំងនេះច្រើន ដើម្បីការពារសុខភាពរបស់អ្នកឡើយ។

៤. លេបថ្នាំបំបាត់ការឈឺចាប់ច្រើន


ការប្រើថ្នាំបំបាត់ការឈឺចាប់ ជួយអ្នកឱ្យបំបាត់ការឈឺចាប់ភ្លាមៗ។ ខណៈពេលដែលថ្នាំបំបាត់ការឈឺចាប់អាចបន្ថយការឈឺចាប់ វាក៏ធ្វើឱ្យខូចតម្រងនោមផងដែរ។ ក្នុងពេលជាមួយគ្នានេះ ថ្នាំទាំងនេះធ្វើឱ្យតម្រងនោមកាន់តែធ្ងន់ធ្ងរ ប្រសិនបើអ្នកឈឺរួចហើយ។

៥. កង្វះការគេងញឹកញាប់

ការគេងលក់ស្កប់ស្កល់ គឺចាំបាច់សម្រាប់សុខភាពរួមទាំងតម្រងនោមផងដែរ។ ជាពិសេសមុខងារតម្រងនោមត្រូវបានគ្រប់គ្រងដោយការគេង និងវដ្តនៃរាងកាយដែលជាដំណើរការមួយដែលជួយសម្រួលដល់ការងារ ២៤ ម៉ោងរបស់តម្រងនោម។

Screen Shot 2021 08 15 At 10.02.13 AM

៦. ការប្រើប្រាស់គ្រឿងស្រវឹងច្រើនពេក

ការផឹកស្រាច្រើនជាប្រចាំ អាចបង្កើនហានិភ័យទ្វេដងនៃជំងឺតម្រងនោមរ៉ាំរ៉ៃ។ នេះហើយជាមូលហេតុដែលអ្នកផឹកស្រាច្រើន តែងតែបង្កើនហានិភ័យនៃបញ្ហាតម្រងនោម។ លើសពីនេះ ជាតិអាល់កុលក៏ធ្វើឱ្យរាងកាយរបស់អ្នកបាត់បង់ជាតិទឹកច្រើន ដែលនាំឱ្យកើតក្រួសក្នុងតម្រងនោម ខ្សោយតម្រងនោម ...។

៧. ទទួលទានអាហារសម្បូរជាតិស្ករ

ស្ករគឺជាអាហារដែលរួមចំណែកដល់ការធាត់ ដែលបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែម។ ដោយសារការទទួលទានជាតិស្ករច្រើនពេក អាចបង្កឱ្យមានជំងឺតម្រងនោមអ្នកគួរតែចៀសវាងភេសជ្ជៈដែលមានជាតិផ្អែមបង្អែម និងសូដា ...៕

ប្រភព ៖ Phunutoday / Knongsrok