ឧស្សាហ៍​ស្ងួត​បំពង់​ក ស្រេក​ទឹក​ឥត​ឈប់ កុំ​គិត​ថា​មិន​អី នេះ​វេជ្ជបណ្ឌិត​ព្រមាន​ជំងឺ ៤ យ៉ាង

ប្រសិន​ជា​អ្នក​តែងតែ​មាន​អាការៈ​ស្ងួត​មាត់ ហើយ​ស្រេក​ទឹក​ឥត​ឈប់ បើ​ទោះ​បី​ទើប​តែ​ទទួល​ទាន​មួយ​កែវ​ធំ​ហើយ​នោះ វា​ទំនង​ជា​ចូល​ទៅ​ក្នុង​ជំងឺ ៤ ខាង​ក្រោម បើ​ផ្អែក​តាម​ការ​បង្ហាញ​របស់​វេជ្ជបណ្ឌិត៖

៤) ជំងឺ​ទឹកនោម​ផ្អែម

1

នៅ​ពេល​ដែល​យើង​មាន​ជំងឺ​ទឹក​នោម​ផ្អែម ជា​ទូទៅ​ជាតិ​គ្លុយកូស​នឹង​មាន​ការ​កើន​ឡើង​នៅ​ក្នុង​ឈាម ដែល​បង្ខំ​ឲ្យ​តម្រង​នោម​ធ្វើ​ការ​យ៉ាង​ខ្លាំង ដើម្បី​ព្យាយាម​ស្រូប​យក​វា។ ប្រសិន​បើ​តម្រង​នោម​របស់​អ្នក​មិន​អាច​ដំណើរការ​បាន​ត្រឹមត្រូវ នោះ​រាងកាយ​នឹង​បញ្ចេញ​ទឹក​នោម​មក​ច្រើន​ជាង​ធម្មតា។

ដំណើរការ​នេះ នឹង​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ស្រេក​ទឹក​ឥត​ឈប់។ ដូច្នេះ​ប្រសិន​បើ​អ្នក​នោម​ញឹកញាប់ ហើយ​ចេះ​តែ​ឧស្សាហ៍​ស្រេក​ទឹក លាយឡំ​នឹង​ការ​ស្ងួត​មាត់​ផង នោះ​ជា​សញ្ញា​ព្រមាន​ថា​អ្នក​អាច​មាន​ជំងឺ​ទឹក​នោម​ផ្អែម។

៣) ជំងឺ Anemia

2

ជំងឺ Anemia គឺ​ជា​ស្ថានភាព​ដែល​រាងកាយ​មិន​មាន​កោសិកា​ឈាម​ក្រហម​គ្រប់គ្រាន់ ហើយ​បើ​បន្ត​រយៈ​ពេល​យូរ វា​នឹង​ធ្វើ​ឲ្យ​អ្នក​ឆាប់​អស់​កម្លាំង និង​ផ្តោត​អារម្មណ៍​ទៅ​លើ​រឿង​អ្វី​មួយ​មិន​សូវ​បាន​ល្អ​ឡើយ។ ពេល​វា​វិវត្ត​កាន់​តែ​ធ្ងន់ធ្ងរ អ្នក​នឹង​មាន​អារម្មណ៍​ស្រេក​ទឹក​ខ្លាំង ហើយ​ទោះ​ទទួល​ទាន​ទឹក​រួច ក៏​នៅ​តែ​មាន​អាការៈ​ផ្សេង​ទៀត​ដូច​ជា​វិល​មុខ ឈឺ​ក្បាល បែក​ញើស និង​មុខ​ឡើង​ស្លេក​ជា​ដើម។


២) ការ​កើន​ឡើង​លើស​នៃ​ជាតិ​កាល់ស្យូម​ក្នុង​ឈាម

3

បើ​កម្រិត​ជាតិ​កាល់ស្យូម​ក្នុង​ឈាម​របស់​យើង​ឡើង​លើស​ពី​ធម្មតា នោះ​នឹង​បណ្តាល​ឲ្យ​រាងកាយ​មាន​អាការៈ​ស្រេក​ទឹក​ខ្លាំង​ជាប់​ជានិច្ច។ ផ្សេង​ពី​នេះ អម​ដោយ​រោគ​សញ្ញា​ផ្សេង​ទៀត​ដូច​ជា​ការ​នោម​ញឹកញាប់ ឈឺ​ពោះ ទល់​លាមក ឈឺ​ឆ្អឹង​និង​ខ្សោយ​សាច់​ដុំ ហើយ​ចង្វាក់​បេះដូង​លោត​មិន​ទៀងទាត់​ជា​ដើម។

១) ជំងឺ Xeostomia

4

វា​ដូច​ជា​បញ្ហា​មាត់​ស្ងួត​អ៊ីចឹង ហើយ​អ្នក​ខ្លះ​ច្រឡំ​ថា ​គ្រាន់​តែ​ដោយសារ​ការ​ស្រេក​ទឹក​ធម្មតា។ តាម​ពិត​ទៅ​វា​បណ្តាល​មក​ពី ការ​ថយចុះ​នៃ​ក្រពេញ​ទឹក​មាត់។ ដូច្នេះ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​បាន អ្នក​គួរ​មាន​ទម្លាប់​ទំពារ​ស្ករ​កៅស៊ូ​ជា​រឿយៗ ដើម្បី​ជួយ​ជំរុញ​ឲ្យ​ក្រពេញ​ទឹក​មាត់​ដំណើរការ​ល្អ​ឡើង​វិញ។ តែ​យ៉ាង​ណា​បើ​យល់​ល្អ អ្នក​គួរ​តែ​ទៅ​ជួប​អ្នក​ឯកទេស​ដើម្បី​ពិនិត្យ​សុខភាព និង​ទទួល​យក​ការ​ព្យាបាល​ដ៏​ត្រឹមត្រូវ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក