ការទទួលទានអាហារទាំងនេះជាប្រចាំ មិនត្រឹមតែជួយឱ្យរាងកាយមានសុខភាពល្អប៉ុណ្ណោះទេ ថែមទាំងជួយជម្រុញការផលិតកូឡាជែន និងបន្ថយល្បឿននៃភាពចាស់ ពិតជាពិសេសខ្លាំងសម្រាប់ស្ត្រីដែលស្រឡាញ់សម្រស់ និងសុខភាព។
១. ស៊ុត
ស៊ុតមាន់ គឺជាអាហារសម្បូរប្រូតេអ៊ីនបំផុត។ ជាពិសេសផ្នែកពណ៌ស មានប្រូតេអ៊ីនប្រហែល ២៦ ក្រាម។ អ្នកអាចញុំាស៊ុតស្ងោរ ដើម្បីបង្កើតអារម្មណ៍ឆ្អែតបានយូរ ហើយចៀសវាងទទួលទានអាហារដែលមានជាតិខ្លាញ់ច្រើនពេក ដែលបណ្តាល ឱ្យឡើងទម្ងន់។
លើសពីនេះ ស៊ុតពណ៌សក៏មានអាស៊ីតអាមីណូដែលត្រូវការដើម្បីបង្កើតកូឡាជែនដែរ។ ទន្ទឹមនឹងនេះដែរ ស៊ុតមាន់ក៏មានផ្ទុកនូវខូឡាជេនជាច្រើន ការទទួលទានជាប្រចាំនឹងជួយឱ្យអ្នកមានសក់ភ្លឺរលោងស្អាត។
២. ត្រី
សាច់ត្រីសម្បូរទៅដោយប្រូតេអ៊ីន និងវីតាមីនមានសុខភាពល្អ សារធាតុរ៉ែ និងអូមេហ្គា ៣ ។ ក្បាល ស្បែក និងគ្រាប់ភ្នែករបស់ត្រី ក៏មានប្រូតេអ៊ីនប្រឆាំងភាពចាស់ខ្ពស់បំផុតដែរ។ ស្បែកត្រីតែងតែមានភាពរលោង ព្រោះវាមានមាតិកាខ្ពស់នៃកូឡាជែនប្រភេទ ១ ដែលសក្តិសមបំផុតសម្រាប់រាងកាយមនុស្ស។
៣. បង្គា
បង្គា គឺជាអាហារសមុទ្រដែលមានប្រូតេអ៊ីនច្រើន។ បង្គាស្រស់ ១០០ ក្រាមផ្តល់ប្រូតេអ៊ីនប្រហែល ១៨,៤ ក្រាម។ ម្យ៉ាងទៀតប្រូតេអ៊ីននៅក្នុងបង្គា គឺជាប្រូតេអ៊ីនសុទ្ធល្អចំពោះសុខភាព។
៤. ប្រភេទសណ្តែក
សណ្តែកដែលធ្លាប់ស្គាល់ដូចជាសណ្តែកក្រហម សណ្តែកខ្មៅ សណ្តែកបៃតង ... សុទ្ធតែមានតម្លៃថោកងាយស្រួលរកទិញអាហារប្រូតេអ៊ីនខ្ពស់។ វាក៏ផ្តល់នូវអាស៊ីតអាមីណូសំខាន់សម្រាប់ការសំយោគកូឡាជែនផងដែរ។ លើសពីនេះទៀត សណ្តែកមានស្ពាន់ជាច្រើន ដែលជាសារធាតុចិញ្ចឹមចាំបាច់សម្រាប់ការសំយោគកូឡាជែននៅក្នុងរាងកាយ។
៥. ទឹកស៊ុប
ទឹកស៊ុប ផ្តល់នូវប្រូតេអ៊ីន និងកូឡាជែនច្រើន។ ប្រសិនបើអ្នកមានពេល អ្នកអាចធ្វើម្ហូបនេះដោយខ្លួនឯងនៅផ្ទះ។ វិធីធ្វើគឺសាមញ្ញណាស់ អ្នកអាចប្រើឆ្អឹងសាច់គោ ឆ្អឹងមាន់ ឬឆ្អឹងសាច់ជ្រូកដើម្បីដាក់រម្ងាស់ជាស៊ុបក៏បាន។ នៅពេលដែលទឹកស្ទើរតែស្ងួតទាំងស្រុង អ្នកនឹងទទួលបានទឹកដែលមានសារធាតុចិញ្ចឹមដ៏មានប្រយោជន៍ជាច្រើន។
៦. សាច់គោ
សាច់គោ គឺជាប្រភពប្រូតេអ៊ីនដ៏ល្អសម្រាប់ការបង្កើតសាច់ដុំ។ វាក៏ដើរតួយ៉ាងសំខាន់ក្នុងការផលិតកូឡាជែននៅក្នុងរាងកាយ ព្រោះសាច់នេះផ្ទុកនូវស័ង្កសីច្រើន ដែលជាធាតុផ្សំសំខាន់សម្រាប់ការផលិតកូឡាជែន។ លើសពីនេះ សាច់គោក៏មានអាស៊ីតអាមីណូជាច្រើនដែលបង្កើតជា collagen ដូចជា glycine, proline និង hydroxyproline ។
៧. អយស្ទ័រ
អយស្ទ័រ មានវីតាមីនជាច្រើន (វីតាមីន D, វីតាមីន B1, B2, B3, B12, វីតាមីន C ... ) និងសារធាតុរ៉ែសរីរាង្គដូចជា ស័ង្កសី ប្រូតេអ៊ីន ដែក ទង់ដែងសេលេនីញ៉ូម ផូស្វ័រ ប៉ូតាស្យូម អាស៊ីតខ្លាញ់អូមេហ្គា ៣ ។ មាតិកាស្ពាន់ខ្ពស់ អយស្ទ័រត្រូវបានគេចាត់ទុកថាជាផលិតផលមួយដែលអាចផលិតកូឡាជែនបានច្រើន។ ដូច្នេះស្ត្រីគួរប្រើគ្រឿងសមុទ្រប្រភេទនេះយ៉ាងសកម្ម ដើម្បីទទួលបានស្បែកក្មេងជាងវ័យ៕
ប្រភព ៖ Phunutoday / Knongsrok