កុំ​ឆ្ងាញ់​តាម​ចង់! មនុស្ស ៥ ប្រភេទ​នេះ មិន​ត្រូវ​ទទួល​ទាន​អាហារ​ដែល​មាន​ទំពាំង​ទេ

ទំពាំង​ជា​អាហារ​ដែល​គេ​ច្នៃ យក​ទៅ​បន្ថែម​ឱជារស​ក្នុង​មុខ​ម្ហូប ដូច​ជា​សម្ល ខ និង​ឆា​មួយ​ចំនួន​ជាដើម។ យ៉ាង​ណា​សម្រាប់​មនុស្ស​ ៥ ប្រភេទ​ខាង​ក្រោម​នេះ មិន​គួរ​ទទួល​ទាន​ទំពាំង​នោះ​ទេ ព្រោះ​វា​អាច​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​ជា​ខ្លាំង៖

៥) ស្រ្តី​មាន​ផ្ទៃពោះ

20140909095335 Thai

ការ​ស្រាវជ្រាវ​បង្ហាញ​ថា ស្រ្តី​ដែល​មាន​ផ្ទៃ​ពោះ​ភាគ​ច្រើន​ក្រោយ​ទទួល​ទាន​ទំពាំង គឺ​ងាយ​បណ្តាល​ឲ្យ​ពួក​គេ​មាន​អាការៈ​ឈឺ​ពោះ ឈឺ​ក្បាល ក្អួត​ចង្អោរ។ ដូច្នេះ​តាម​អ្នក​ជំនាញ​បាន​ណែនាំ មិន​ឲ្យ​ស្រ្តី​មាន​ផ្ទៃ​ពោះ​ទទួល​ទាន​វា​នោះ​ទេ ដោយ​ថែម​ទាំង​អាច​ប៉ះពាល់​កូន​ក្នុង​ផ្ទៃ​ទៀត​ផង។

៤) កុមារ​តូចៗ

Viem Loet Da Day

អាស៊ីដ Oxalic ដែល​មាន​នៅ​ក្នុង​ទំពាំង គឺ​ងាយ​នឹង​ស្រូប​ចូល​ទៅ​ក្នុង​រាងកាយ ហើយ​កុមារ​ស្ថិត​នៅ​ដំណាក់​កាល​លូតលាស់ មិន​គួរ​ទទួល​ទាន​វា​ឡើយ ព្រោះ​អាច​បង្ក​ឲ្យ​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​ជាតិ​កាល់ស្យូម និង​ស័ង្កសី បណ្តាល​ឲ្យ​យឺតយ៉ាវ​ក្នុង​ការ​លូតលាស់។

៣) អ្នក​ដែល​មាន​ដំបៅ​ក្រពះ


Unnamed

ជាតិ​សរសៃ​ជា​ច្រើន​ ដែល​ត្រជាក់​នឹង​ពិបាក​រំលាយ​​ពេល​អ្នក​ទទួល​ទាន​ត្រពាំង។ ដូច្នេះ អ្នក​មាន​បញ្ហា​ដំបៅ​ក្រពះ ឬ​រលាក​ក្រពះ ក្រិន​ថ្លើម​ជា​ដើម គឺ​មិន​គួរ​ទទួល​ទាន​វា​ឡើយ។

២) អ្នក​មាន​ជំងឺ​តម្រង​នោម

ជា​ធម្មតា​ជំងឺ​តម្រង​នោម ឬ​ជំងឺ​ផ្សេងៗ​ទៀត​ដូច​ជា​ទឹកនោមផ្អែម លើស​ឈាម ក៏​មិន​គួរ​ទទួល​ទាន​ទំពាំង​ដែរ ព្រោះ​វា​មិន​បាន​ផ្តល់​ប្រយោជន៍​អ្វី​ឡើយ ហើយ​វា​ថែម​ទាំង​អាច​បង្ក​ផល​ប៉ះពាល់​ដល់​ជញ្ជាំង​សរសៃឈាម​ថែម​ទៀត។

១) អ្នក​រលាក​សន្លាក់

Mang Xao 03 2150

ដោយសារ​តែ​ការ​ទទួល​ទាន​ទំពាំង វា​អាច​បង្កើន​បរិមាណ​អាស៊ីដ​អ៊ុយរិក​នៅ​ក្នុង​ឈាម ជា​លទ្ធផល​នឹង​បណ្តាល​ឲ្យ​អ្នក​ឈឺ​សន្លាក់ ជួប​បញ្ហា​នោះ​កាន់​តែ​ធ្ងន់ធ្ងរ​ទៅ។ ដូច្នេះ​អ្នក​រលាក​សន្លាក់ ក៏​មិន​គួរ​ទទួល​ទាន​ទំពាំង​ដែរ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក