ទឹកដូងត្រូវបានគេស្គាល់ថា ជាភេសជ្ជៈដែលនាំមកនូវប្រយោជន៍ជាច្រើនដល់សុខភាពមនុស្ស តែយ៉ាងណាអ្នកក៏ត្រូវជ្រើសរើសពេលវេលាទទួលទានឲ្យបានត្រឹមត្រូវផងដែរ ទើបវាអាចនាំប្រយោជន៍ពិតមកកាន់រាងកាយ។ ខាងក្រោម គ្រូពេទ្យក្នុងស្រុក បង្ហាញពេលវេលាមាសទាំង ៤ ដែលអ្នកគួរទទួលទានទឹកដូង៖
៤) ផឹកទឹកដូងនៅពេលព្រឹក
អ្នកជំនាញផ្នែកអាហារូបត្ថម្ភរៀបរាបថា ការផឹកទឹកដូងនៅពេលព្រឹក គឺជាពេលវេលាល្អបំផុត ព្រោះវាជួយគ្រប់គ្រងអ័រមូនទីរ៉ូអ៊ីតនៅក្នុងរាងកាយ ល្អចំពោះតម្រងនោម ប្រព័ន្ធរំលរាយអាហារ និងពង្រឹងប្រព័ន្ធការពាររាងកាយយ៉ាងមានប្រសិទ្ធភាព។
មិនត្រឹមតែប៉ុណ្ណោះ ការផឹកទឹកដូងនោពេលព្រឹក ក៏ជួយសម្អាតរាងកាយ ធ្វើឲ្យស្បែកស្រស់ស្អាត កាត់បន្ថយភាពអស់កម្លាំង ស្រកទម្ងន់ និងផ្តល់ថាមពលធ្វើការពេញមួយថ្ងៃថែមទៀតផង។
៣) ផឹកមុននិងក្រោយអាហារ
ការទទួលទានទឹកដូងមុនពេលទទួលទានអាហារ អាចជួយឲ្យអ្នកមានអារម្មណ៍ថាឆ្អែត ហើយបញ្ចសៀមិនឲ្យអ្នកទទួលទានច្រើន ល្អសម្រាប់ការចង់សម្រកទម្ងន់។ វាក៏មានកាឡូរីទាប ដែលងាយស្រួលរំលាយ ដូច្នេះបើទទួលទានក្រោយពេលទទួលទានអាហាររួច ក៏វារលាយបានលឿន និងការពារការហើមពោះ។
អ្នកដែលផឹកទឹកដូងជាប្រចាំ នឹងអាចរក្សាតុល្យភាពអេឡចិត្រូលីតក្នុងរាងកាយ សម្ពាធឈាមដើរល្អ ហើយជាពិសេសគឺគ្រប់គ្រងមុខងារប្រព័ន្ធរំលាយអាហារយ៉ាងមានប្រសិទ្ធភាព។
២) ផឹកទឹកដូងមុននិងក្រោយហាត់ប្រាណ
ការទទួលទានទឹកដូងមុននិងក្រោយពេលហាត់ប្រាណ វាជួយផ្តល់ជាតិទឹកសម្រាប់រាងកាយ និងបង្កើនថាមពលមុនពេលហាត់ប្រាណ។ បន្ទាប់ពីការហាត់ប្រាណ ការផឹកទឹកដូងវាជួយបំពេញជាតិអេឡិចត្រូលីតដែលបាត់បង់ត្រលប់មកវិញ ហើយក៏ជួយប្រឆាំងនឹងភាពអស់កម្លាំង ស្លេកស្លាំងបានយ៉ាងល្អ។
១) ផឹកបន្ទាប់ពីស្រវឹង
ចំពោះអ្នកដែលទទួលទានគ្រឿងស្រវឹង គឺរាងកាយនឹងខ្សោះជាតិទឹកខ្លាំង បណ្តាលឲ្យពួកគេងាយឈឺក្បាល ក្អួតចង្អោរនៅព្រឹកបន្ទាប់។ យ៉ាងណាការទទួលទានទឹកដូង គឺអាចជួយបញ្ចៀសបញ្ហាទាំងនេះបាន ព្រោះវានឹងជួយបំពេញអេឡិចត្រូលីតដែលបាត់បង់ ហើយជួយឲ្យអ្នកមានអារម្មណ៍ថាធូរស្រាល។ ទោះយ៉ាងណាក៏ដោយ អ្នកត្រូវទទួលទានមានពេល មានទម្លាប់ មិនចេះតែទទួលទានច្រើនពេកទេ ជាពិសេសអ្នកខ្សោយតម្រងនោម៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក