ខ្ញី​ផ្តល់​ប្រយោជន៍​ច្រើន​ណាស់ តែ​ត្រូវ​ចាំ មនុស្ស ៥ ប្រភេទ​នេះ ​មិន​ត្រូវ​ទទួល​ទាន​ច្រើន​ពេក​ទេ

ខ្ញី​គឺ​ជា​គ្រឿង​ទេស​ដែល​រមែង​មាន​គេ​ប្រើប្រាស់​ទៅ​ក្នុង​ម្ហូប និង​ឱសថ​ជា​ច្រើន ដោយសារ​វា​អាច​ព្យាបាល​អាការៈ​ក្អួតចង្អោរ ជួយ​ឲ្យ​ប្រសើរ​ឡើង​នៅ​ប្រព័ន្ធ​រំលាយ​អាហារ កាត់​បន្ថយ​ការ​ឈឺ​ចាប់​ពេល​មក​រដូវ ជួយ​បំបាត់​ការ​ឈឺចាប់​សាច់ដុំ​និង​សន្លាក់ បង្កើន​ភាព​ធន់ និង​ព្យាបាល​ជំងឺ​ផ្លូវ​ដង្ហើម​ជា​ដើម។

យ៉ាង​ណា​បើ​ទោះ​បី​មាន​ប្រយោជន៍​ច្រើន​រាប់​មិន​អស់ តែ​ខ្ញី​ក៏​មិន​ត្រូវ​ធាតុ​ជាមួយ​មនុស្ស​ ៥ ប្រភេទ​នេះ​ដែរ ហើយ​សម្រាប់​ពួក​គេ​បើ​ជៀស​បាន មិន​គួរ​ទទួល​ទាន​ខ្ញី​ឡើយ៖

៥) អ្នក​មាន​ជំងឺ​គ្រុន​ក្តៅ​ខ្លាំង

Daudau6

ដោយសារ​តែ​ខ្ញី​វា​ជា​របស់​ក្តៅ ហើយ​ប្រសិន​រាងកាយ​កំពុង​មាន​កម្តៅ​ខ្លាំង​ស្រាប់​ហើយ វា​នឹង​បន្ថែម​កម្តៅ​ទៅ​ដល់​ជំងឺ រហូត​ដល់​អាច​បណ្តាល​ឲ្យ​ខូចច​សរសៃឈាម ឬ​មាន​ការ​ហូរ​ឈាម​ចេញ​មក។

៤) អ្នក​មាន​ជំងឺ​លើស​ឈាម

20190609_100431_495732_cao Huyet Ap.max 800x800

អ្នក​គួរ​តែ​ទទួល​ទាន​តែ​ទឹក​ខ្ញី​នៅ​ពេល​សម្ពាធ​ឈាម​ទាប ប៉ុន្តែ​បើ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ នោះ​មិន​គួរ​ទទួល​ទាន​វា​ឡើយ។ ដោយ​នេះ​ជា​របស់​ជួយ​នាំ​ឲ្យ​សម្ពាធ​ឈាម​ឡើង ហើយ​បើ​យើង​លើស​ឈាម​ហើយ ទៅ​ដាក់​ខ្ញី​ថែម​ទៀត វា​ប្រាកដ​ជា​អាច​បណ្តាល​ឲ្យ​អ្នក​ដាច់​សរសៃឈាម​ខួរក្បាល​ជា​មិន​ខាន។

៣) អ្នក​ដែល​ឈឺ​ក្រពះ


5 Dieu Cam Ki Khi An Gung Can Luu Y Tranh Ruoc Benh Vao Co The 202004142320565296

សមាសធាតុ​មួយ​ចំនួន​នៃ​ខ្ញី នឹង​ធ្វើ​ឲ្យ​រលាក​ស្រទាប់​ក្រពះ រលូយ ឬ​បង្ក​ទៅ​ជា​ដំបៅ ដែល​នាំ​ឲ្យ​កើត​ជំងឺ​មហារីក​ក្រពះ​បាន។

២) អ្នក​មាន​ជំងឺ​ឬសដូង​បាត

Benh Tri

ខ្ញី​ក្តៅ​ខ្លាំង​ណាស់ អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សរសៃឈាម ដូច្នេះ​បើ​អ្នក​មាន​ប្រវត្តិ​នៃ​ការ​ហូរឈាមម​ខុស​ប្រក្រតី ដូច​ជា​ឈាម​ច្រមុះ ធ្លាក់​ឈាម​ក្នុង​ស្បួន ឬសដូង​បាត មិន​គួរ​លូក​ខ្ញី​មក​ទទួល​ទាន​ឡើយ។

១) ស្រ្តី​មាន​ផ្ទៃពោះ

ថ្វី​ដ្បិត​បើ​ខ្ញី​ល្អ​ក្នុង​ការ​កាត់បន្ថយ​អាការៈ​ក្អួតចង្អោរ​ដែល​អាច​កើត​មាន​សម្រាប់​អ្នក​មាន​ផ្ទៃ​ពោះ ប៉ុន្តែ​រយៈ​ពេល ៣ ខែ​ចុង​ក្រោយ​នៃ​ការ​ពពោះ មុន​កើត អ្នក​មិន​គួរ​ទទួល​ទាន​វា​ឡើយ ព្រោះ​អាច​នាំ​ឲ្យ​ឡើង​សម្ពាធ​ឈាម បង្ក​ជា​គ្រោះថ្នាក់​ទាំង​ដល់​ម្តាយ​និង​ទារក៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក