តាំងពីសម័យបុរាណមកទល់បច្ចុប្បន្ន ទឹកឃ្មុំត្រូវបានគេចាត់ទុកជាអាហារដែលល្អចំពោះសុខភាព និងជាឱសថព្យាបាលជំងឺជាច្រើន។ អត្ថប្រយោជន៍មួយចំនួនរបស់វា ដូចជាផ្តល់សំណើមដល់ពោះវៀននិងបន្សាបជាតិពុល ប្រឆាំងនឹងការគេងមិនលក់ បន្សាបជាតិស្រវឹង កាត់បន្ថយអាការៈឈឺក្បាល ការឈឺចាប់សន្លាក់ ឈឺពោះ និងការពារក្រពេញប្រូស្តាតជាដើម។
យ៉ាងណាមនុស្សខាងក្រោមទាំង ៤ ប្រភេទនេះ គ្រូពេទ្យក្នុងស្រុក សូមណែនាំមិនឲ្យទទួលទានទឹកឃ្មុំនោះទេ៖
១) មនុស្សដែលមានជំងឺផ្តាសាយ
ការក្អកគឺជារោគសញ្ញាមួយក្នុងជំងឺផ្តាសាយ ហើយការចង់ព្យាបាលជំងឺនេះឲ្យជាសះស្បើយ អ្នកមិនអាចប្រើប្រាស់ទឹកឃ្មុំបានទេ។ ផ្ទុយទៅវិញអ្នកគួរជ្រើសរើសការប្រើប្រាស់ថ្នាំព្យាបាលផ្ដាសាយធម្មតា ហើយបើទទួលទានវាហើយ ចាំបាច់ណាស់ត្រូវជៀសមិនឲ្យទទួលទានទឹកឃ្មុំទេ។
ដោយសារពេលវាប្រតិកម្មចូលគ្នា នោះវានឹងធ្វើឲ្យការស្រូបយកសមាសធាតុប្រឆាំងចេញពីថ្នាំមានការធ្លាក់ចុះ។
២) អ្នកមានជំងឺទឹកនោមផ្អែម
អ្នកមានជំងឺទឹកនោមផ្អែម ត្រូវតែដឹងឲ្យបានច្បាស់ថាពួកគេមិនអាចលូកទឹកឃ្មុំបានទេ ដោយសារវាសម្បូរទៅដោយជាតិស្ករ អ៊ីចឹងពេលទទួលទានបន្ថែម នឹងនាំឲ្យជាតិស្ករក្នុងឈាមឡើងខ្ពស់មួយរំពេច អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់រាងកាយ។
៣) អ្នកជំងឺក្រិនថ្លើម
រលាកថ្លើម ក្រិនថ្លើម ជាជំងឺដែលមិនអាចបន្ថែមការទទួលទានទឹកឃ្មុំទៀតឡើយ ព្រោះម៉ូណូសាក់កាដៃនៅក្នុងទឹកឃ្មុំ វានឹងដាក់បន្ទុកទៅលើថ្លើម នាំឲ្យសភាពជំងឺរបស់អ្នកកាន់តែធ្ងន់ធ្ងរលើសដើម។
៤) ទារកក្រោមអាយុ ១ ឆ្នាំ
ទារកក្រោមអាយុ ១ ឆ្នាំ ក៏មិនគួរទទួលទានទឹកឃ្មុំដែរ ព្រោះពួកគេនៅមានប្រព័ន្ធការពាររាងកាយខ្សោយ នាំឲ្យងាយឆ្លងមេរោគ Botulinum ក្នុងកំឡុងពេលទទួលទាន៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក