ប្រសិនអ្នកអាចទទួលទានវាជាប្រចាំ នោះរាងកាយមិនត្រឹមតែមានសុខភាពល្អប៉ុណ្ណោះទេ តែថែមទាំងអាចជួយសម្រកទម្ងន់បានឆាប់រហ័សទៀតផង៖
១) ទឹកខ្ទឹម
ខ្ទឹមសមានប្រយោជន៍ច្រើនណាស់ចំពោះសុខភាព។ វាអាចជួយបន្ថយការកើនឡើងសម្ពាធឈាម ប្រឆាំងនឹងការបង្កជំងឺ ក៏ដូចជាបន្សាបជាតិពុលក្នុងរាងកាយ។ ការអនុវត្ត៖
អ្នកត្រូវយកខ្ទឹមស ២ កំពឹសហើយហាន់ជាបន្ទះស្តើងៗ
ទុកវាចោលរយៈពេល ១០ នាទីបន្ទាប់មកលាយជាមួយទឹកធម្មតា ៥០០ ម.ល
ទុកចោលរយៈពេល ២ ម៉ោង ហើយលើកវាមកទទួលទាន។
២) ទឹកត្រសក់
ភេសជ្ជៈស្រស់ៗដែលមានត្រសក់លាយជាមួយ គឺអាចជួយឲ្យអ្នកស្រកទម្ងន់ និងឆាប់ឆ្អែត។ ដោយត្រសក់ ១ ផ្លែធំ មានតែ ៣៤ កាឡូរីប៉ុណ្ណោះ។ វិធីធ្វើ៖
កាត់ត្រសក់ជាចំណិតតូចៗ ឬជាដុំៗ
យកវាទៅបង្កក នៅក្នុងទូទឹកកកឲ្យកក
នៅពេលអ្នកមានអារម្មណ៍ថាឃ្លាន អាចយកវាមកដាក់ចូលជាមួយទឹកបរិសុទ្ធហើយលើកមកទទួលទាន
អ្នកក៏អាចបន្ថែមក្រូចឆ្មារ ឬជីអង្កាមដើម្បីបង្កើនរសជាតិ។
៣) ទឹកផ្លែប៉ោម
ទាំងផ្លែប៉ោម និង Cinnamon អាចជួយឲ្យអ្នកស្រកទម្ងន់ ហើយជួយពង្រឹងប្រព័ន្ធរំលាយអាហារបានយ៉ាងល្អ។ វាក៏អាចផ្តល់វីតាមីន C និងជួយឲ្យរាងកាយមានសារធាតុប្រឆាំងរឹងមាំផងដែរ។ ជាពិសេស Cinnamon អាចផ្តល់ប្រយោជន៍សម្រាប់សុខភាព រួមដូចជាការបញ្ចុះកូឡេស្តេរ៉ុល និងប្រឆាំងជំងឺទឹកនោមផ្អែម។
វិធីធ្វើ៖ ហាន់ចំណិតផ្លែប៉ោមស្តើងៗ ដាក់ចូលទៅក្នុងទឹកបរិសុទ្ធមួយកែវ លាយជាមួយនឹង Cinnamon ហើយទុកវាចោលក្នុងទូទឹកកករយៈពេល ១ ម៉ោង ដើម្បីឲ្យរលាយរសជាតិចូលគ្នា សឹមលើកមកទទួលទាន៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក