ខ្ទឹមស គឺជាអាហារដែលមានប្រយោជន៍ល្អច្រើនចំពោះសុខភាព ដោយជាទូទៅខ្ទឹមស ១០០ ក្រាម មានប្រូតេអ៊ីន ៦,៣៦ ក្រាម កាបូអ៊ីដ្រាត ៣៣ ក្រាម កាឡូរីនិងសារធាតុចិញ្ចឹមដូចជាវីតាមីន B, កាល់ស្យូម ម៉ាញេសូមជាដើម ១៥០ ក្រាម។ ជាពិសេសវាក៏មានសារធាតុប្រឆាំងនឹងបាក់តេរី ប្រឆាំងការរលាកផងដែរ។
ការទទួលទានខ្ទឹមស ជាប្រចាំរៀងរាល់ថ្ងៃគឺអាចជួយកាត់បន្ថយហានិភ័យនៃការកើតជំងឺផ្តាសាយ និងការឆ្លងមេរោគមួយចំនួន តែសម្រាប់ការទទួលទាន អ្នកមិនត្រូវលាយវាជាមួយប្រភេទសាច់ទាំង ៤ ខាងក្រោមនេះទេ៖
៤) ត្រីគល់រាំង
វាមានសាច់រឹង មានរសជាតិឆ្ងាញ់ តែយ៉ាងណាវាមិនត្រូវលាយជាមួយខ្ទឹមស សម្រាប់ទទួលទាននោះទេ ក៏ដោយសារតែខ្ទឹមសក្តៅ ហើយពេលដាក់ចូលជាមួយត្រីប្រភេទនេះ គឺងាយនឹងបណ្តាលឲ្យអ្នកហើមពោះ។
៣) សាច់មាន់
សាច់មាន់ក៏ដូចគ្នា ពេលផ្សំជាមួយខ្ទឹមស លើកមកទទួលទាន គឺអាចនាំឲ្យពិបាកក្នុងការរំលាយអាហារ ឬឈានដល់ការរាករូស។
២) សាច់ចៀម
សាច់ចៀម និងខ្ទឹមស ជាប្រភេទអាហារក្តៅដូចគ្នា ដូច្នេះបើបុកទទួលទានវាព្រមគ្នាក្នុងពេលតែមួយ ហើយជាពិសេសនៅពេលអាកាសធាតុក្តៅទៀតនោះ វាអាចធ្វើឲ្យរាងកាយខ្សោះ ឡើងកម្តៅខ្លាំង។
១) ត្រីស
ត្រីស ជាប្រភេទសាច់ត្រីដ៏មានឱជារសមួយ យ៉ាងណាតាមការណែនាំពីអ្នកជំនាញ អ្នកមិនគួរទទួលទានវាលាយជាមួយខ្ទឹមស ច្រើនពេកនោះទេ ព្រោះវាអាចធ្វើឲ្យកន្ត្រាក់ក្រពះពោះវៀន ពិបាកក្នុងការរំលាយអាហារ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក