ប្រយ័ត្ន​ចាស់​ជាង​វ័យ ១០ ឆ្នាំ បើ​ស្រីៗ​នៅ​ប្រកាន់ខ្ជាប់​ទម្លាប់​គេង​មិន​ល្អ​ទាំង ៦ នេះ

ការ​គេង​ដើរ​តួ​យ៉ាង​សំខាន់​ចំពោះ​សុខភាព​និង​សម្រស់​របស់​ស្រ្តី ហើយ​នៅ​ទម្លាប់​គេង​ខាង​ក្រោម​ទាំង ៦ នេះ វា​ជា​ទម្លាប់​មិន​ល្អ​នោះ​ទេ ប្រសិន​អ្នក​នៅ​តែ​បន្ត នោះ​នឹង​អាច​បណ្តាល​ឲ្យ​អ្នក​ចាស់​ជាង​វ័យ​មិន​ខាន៖

៦) ខឹង​មុន​ចូល​គេង

Ice_screenshot_20210913 124511

មនុស្ស​ជា​ច្រើន​ជៀស​មិន​ផុត​ពី​បញ្ហា​នោះ​ទេ​ តែ​យ៉ាង​ណា​មុន​ពេល​គេង សុំ​កុំ​ឲ្យ​ខ្លួន​ឯង​មាន​អារម្មណ៍​ខឹង​នរណា​ម្នាក់​ឲ្យ​សោះ។ នេះ​វា​ធ្វើ​ឲ្យ​អ្នក​គេង​លក់​មិន​បាន​ស្កប់ស្កល់​ ហើយ​បើ​ចេះ​តែ​ទម្លាប់​យូរ​ទៅ នឹង​បណ្តាល​ឲ្យ​សភាព​រាងកាយ​កាន់​តែ​ចាស់​ជាង​អាយុ។

៥) ទទួល​ទាន​ច្រើន​មុន​ពេល​គេង

Unnamed

ការ​ទទួល​ទាន​ច្រើន មុន​ពេល​ចូល​គេង វា​នឹង​បង្ក​គ្រោះថ្នាក់​ខ្លាំង ព្រោះ​អាហារ​នឹង​ត្រូវ​រំលាយ​យឺត ហើយ​ការ​ដុត​កាឡូរី​ក៏​តិច​ជាង​ពេល​ផ្សេង​ទៀត​ដែរ។ ជាង​នេះ​វា​ប្រមូលផ្តុំ​ជាតិ​ខ្លាញ់​មិន​ល្អ ធ្វើ​ឲ្យ​កកកុញ​ក្នុង​រាងកាយ បណ្តាល​ឲ្យ​ធាត់​លើស​ទម្ងន់​ជា​ដើម។

៤) ស្លៀកពាក់​តឹង​ពេក

Chan Goi Gay Mun

ការ​ស្លៀកពាក់​នៅ​ពេល​យប់ មិន​គួរ​ទម្លាប់​ពាក់​អាវ​ដៃ​វែង ខោ​តឹង​នោះ​ទេ គួរ​ជ្រើសរើស​របស់​ដែល​រលុង និង​ធូរ ទើប​ធ្វើ​ឲ្យ​ចរន្ត​ឈាម​រត់​ស្រួល។


៣) គេង​ផ្កាប់​មុខ​ចុះ

អ្នក​ជំនាញ​បាន​ណែនាំ​ថា ការ​គេង​ផ្កាប់​មុខ​ចុះ គឺ​អាច​ឲ្យ​អ្នក​ឡើង​ស្នាម​ជ្រីវជ្រួញ ដាក់​សម្ពាធ​លើ​សរសៃឈាម បណ្តាល​ឲ្យ​ឡើង​ជ្រួញ​ខ្លាំង​នៅ​តំបន់​ចង្កា ថ្ពាល់ និង​ថ្ងាស។ ទម្លាប់​នេះ នឹង​ធ្វើ​ឲ្យ​អ្នក​ចាស់​ជាង​វ័យ​ត្រឹម​តែ​ប៉ុន្មាន​យប់។

៣) យក​ដៃ​កល់​ជំនួស​ខ្នើយ

Ice_screenshot_20210913 124517

កុំ​ទម្លាប់​យក​ដៃ​មក​កល់​ជំនួស​ខ្នើយ​គេង ព្រោះ​វា​ធ្វើ​ឲ្យ​ចរន្ត​ឈាម​ដើរ​មិន​ស្រួល ឆាប់​មាន​អាការៈ​វិល​មុខ​ពេល​ក្រោក ហើយ​ក៏​ជា​កត្តា​ធ្វើ​ឲ្យ​ស្បែក​ឡើង​ជ្រីវជ្រួញ​ឆាប់​រហ័ស​ផង​ដែរ។ ដូច្នេះ​យល់​ល្អ គួរ​សម្រុង​ដៃ​ចុះ​ទៅ​ក្រោម​ធម្មតា ហើយ​មិន​គួរ​ដាក់​ដៃ​ពត់​មក​ក្រោយ​ក្រោម​ក្បាល​អ្វី​នោះ​ទេ។

២) មិន​បាន​លាង​គ្រឿង​សម្អាង​ចេញ​ពី​មុខ

មនុស្ស​ស្រី​ភាគ​ច្រើន ហត់នឿយ​ពេញ​មួយ​ថ្ងៃ​ហើយ មក​ដល់​ផ្ទះ​ក៏​មិន​បាន​លាង​សម្អាត​ផ្ទៃ​មុខ ដែល​ជាប់​គ្រឿង​សម្អាង ហើយ​ទម្លាប់​នេះ យូរ​ទៅ​នឹង​ធ្វើ​ឲ្យ​មុខ​ឆាប់​ចាស់ ឡើង​មុន ស្បែក​ស្រអាប់​ជា​ដើម។ ដូច្នេះ​មុន​ចូល​គេង​ ទោះ​ហត់​ប៉ុណ្ណា ក៏​ត្រូវ​ចាំ​ថា ទម្លាប់​លាង​សម្អាត​មុខ​ចេញ​សិន។

១) គេង​ខុស​ម៉ោង

យោង​តាម​អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា ការ​គេង​មិន​ទៀង​ម៉ោង ក៏​ធ្វើ​ឲ្យ​រាងកាយ​ពិបាក​ក្នុង​ការ​ផលិត​កូឡាជែន​ ជួយ​បង្កើន​ភាព​យឺត​នៃ​ស្បែក​ផង​ដែរ។ ដូច្នេះ​បើ​រាងកាយ​ខ្វះ​ខាត​កូឡាជែន នោះ​អ្នក​នឹង​ប្រឈម​ការ​ចាស់​ជាង​វ័យ ស្បែក​យារធ្លាក់​ជា​ដើម។ អ៊ីចឹង​ល្អ​បំផុត គួរ​មាន​ទម្លាប់​គេង​ឲ្យ​បាន​ទៀងទាត់​ទៅ​តាម​ម៉ោង​ជា​ប្រចាំ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក