ការទទួលទានអាហារទាំង ៦ ដូចបង្ហាញខាងក្រោម ជាប្រចាំយូរទៅវានឹងកាន់តែដាក់បន្ទុកទៅលើថ្លើម នាំឲ្យអ្នកប្រឈមអាចកើតមានជំងឺធ្ងន់ធ្ងរនៅពេលខាងមុខបាន៖
៦) សណ្តែកបណ្តុះប្រើថ្នាំ
ពន្លកសណ្តែកបណ្តុះធម្មជាតិ ពេលដុះមកវាមានចេញពណ៌សលាយពណ៌លឿងបន្តិច តែបើប្រភេទបាញ់ថ្នាំគីមីសុទ្ធ គឺវាលូតលាស់មកចេញជាពណ៌សខុសពីធម្មតាតែម្តង។ ប្រភេទសណ្តែកបណ្តុះនេះ អ្នកមិនគួរទទួលទាននោះទេទេ ព្រោះវាអាចប៉ះពាល់ដល់ថ្លើមធ្ងន់ធ្ងរខ្លាំងណាស់។
៥) ខ្ញីរលួយ
ខ្ញីគឺជាគ្រឿងទេសចាំបាច់មួយ ដែលមនុស្សជាច្រើនយកមកប្រើប្រាស់ ព្រោះវាអាចជួយពង្រឹងប្រព័ន្ធភាពសុាំក្នុងរាងកាយរបស់យើងបាន។ យ៉ាងណាសម្រាប់ខ្ញីរលួយ ឬខ្ញីខូច ដ្បិតសំបកវាមើលទៅអាចនៅប្រើបាន តែការពិតវាមានដុះផ្សិត ដែលយើងមិនត្រូវយកមកប្រើឡើយ។
វាមានបង្កប់ជាតិពុលដែលយើងមើលមិនឃើញ ហើយនៅពេលទទួលទានជាតិពុលទាំងនោះក៏ដាក់បន្ទុកទៅលើថ្លើមយ៉ាងធ្ងន់ធ្ងរ។
៤) ប៉េងប៉ោះនៅខ្ចី (បៃតង)
ប៉េងប៉ោះដែលមិនទាន់ទុំ ឬនៅខ្ចីពណ៌បៃតង វាមានជាតិពុលមួយចំនួន ដែលពេលទទួលទានអាចងាយបណ្តាលឲ្យអ្នកវិលមុខក្អួតចង្អោរ ដែលប៉ះពាល់ដល់ផ្នែកថ្លើមបាន។ ជារួមត្រូវទុកវាឲ្យដល់ទុំ សឹមយកមកប្រើប្រាស់។
៣) ល្ពៅទុកចោលយូរ
ល្ពៅគឺជាអាហារមួយ ដែលមានផ្តល់អាហារូបត្ថម្ភសំខាន់ៗជាច្រើន តែទោះយ៉ាងណាក៏ដោយ បើយើងទុកវាយូរពេក គឺងាយនឹងខូចគុណភាព ហើយមិនគួរលើកមកទទួលទានទេ ព្រោះវាអាចប៉ះពាល់ដល់ថ្លើម។ អ្នកគួរទិញនៅបរិមាណល្មម កុំលោភ ជាជាងទុកចោល ហើយប្រើលែងកើត។
២) ស្ពៃជ្រក់
ស្ពៃជ្រក់ ជាអាហារដែលមនុស្សចាស់ពេញនិយមណាស់ ហើយក្មេងៗខ្លះក៏ចូលចិត្តដែរ លើកវាមកទទួលទានជាមួយបាយ។ យ៉ាងណាដោយសារជាតិអំបិលនីត្រាតនៅក្នុងនោះច្រើនពេក នាំឲ្យការទទួលទានស្ពៃជ្រក់ គឺងាយនឹងដាក់បន្ទុកទៅលើថ្លើមជាខ្លាំង។
១) សាច់អាំង BBQ
សាច់អាំងមានរសជាតិឆ្ងាញ់ មនុស្សជាច្រើនចូលចិត្តវាខ្លាំងណាស់ ទោះជាយ៉ាងណាវាពុំបានផ្តល់អាហារូបត្ថម្ភសម្រាប់រាងកាយឡើយ។ ផ្ទុយទៅវិញវាមានតែប៉ះពាល់ដល់សុខភាព ក៏ដោយសារអណ្តាតភ្លើងដែលឆេះប៉ះសាច់ វាបំផ្លាញសារធាតុដែលមាន ហើយបង្កឲ្យសាច់នោះជាប់កំណកខ្លោច ដែលបណ្តាលឲ្យអ្នកខូចតម្រងនោម និងបង្កើនបន្ទុកមេតាបូលីសលើថ្លើម ប្រសិនទទួលទានវាច្រើន៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក