ទឹកឃ្មុំ ល្អចំពោះសុខភាព តែបើអ្នកញុំាក្នុងពេលវេលាទាំង៤នេះ រឹតតែទទួលបានអត្ថប្រយោជន៍ទ្វេគុណ

ទឹកឃ្មុំសម្បូរទៅដោយវីតាមីន A, C, K … ដែលល្អខ្លាំងចំពោះសុខភាព។ តែយ៉ាងណាមិញ អ្នកគួរតែដឹងថា មានពេលវេលាខ្លះ អ្នកមិនគួរទទួលទាននោះឡើយ។ ប៉ុន្តែស្ថិតក្នុងពេលវេលាទាំង៤ខាងក្រោមនេះ ប្រសិនបើអ្នកទទួលទានទឹកឃ្មុំ អ្នកនឹងទទួលបានអត្ថប្រយោជន៍ទ្វេរដងឯណោះ។

១. ពេលព្រឹក

បន្ទាប់ពីគេងលក់ស្កប់ស្កល់ពេញមួយយប់ នៅពេលព្រឹកប្រសិនបើអ្នកផឹកទឹកទឹកឃ្មុំមួយកែវ វានឹងជួយសម្អាតពោះវៀន និងបន្សាបជាតិពុលជួយឱ្យអ្នកទៅបង្គន់បានទៀងទាត់។ លើសពីនេះ ការផឹកទឹកទឹកឃ្មុំមួយកែវក៏មានប្រយោជន៍ខ្លាំងណាស់ក្នុងការសម្អាតក្រពះ និងយក “សារធាតុចិញ្ចឹម” នៅក្នុងខ្លួន។

ថាមពលដែលផលិតដោយទឹកឃ្មុំ គឺខ្ពស់ជាងទឹកដោះគោប្រហែល ៥ ដង ដែលអាចបំពេញបន្ថែមថាមពលរាងកាយមនុស្សក្នុងរយៈពេលដ៏ខ្លី និងបំបាត់អារម្មណ៍អស់កម្លាំង និងឃ្លាន។ ការទទួលទានទឹកឃ្មុំនៅពេលព្រឹក អាចជួយបំពេញថាមពលបានយ៉ាងឆាប់រហ័ស។

A Glass Of Water With Honey Lemon And Olive Oil Every Morning

២. ពេលរសៀល

នៅពេលរសៀល ទឹកទឹកឃ្មុំមួយកែវនឹងជួយបំពេញថាមពលល្អដល់អ្នក។ រៀងរាល់ម៉ោង ៣-៤ រសៀល គឺជាពេលវេលាដែលថាមពលត្រូវបានប្រើប្រាស់ច្រើនបំផុត និងអស់កម្លាំងបំផុតនៅពេលនេះ រាងកាយតែងតែស្ថិតក្នុងស្ថានភាព“ឃ្លាន” ។ ការបន្ថែមទឹកទឹកឃ្មុំក្តៅមួយកែវក្នុងពេលត្រឹមត្រូវ អាចជួយបង្កើនថាមពលជួយឱ្យស្មារតីភ្លឺស្វាងល្អ។


៣. មុនពេលចូលគេង

ទឹកទឹកឃ្មុំមួយកែវមុនពេលចូលគេង នឹងជួយសម្រួលសរសៃប្រសាទ និងជួយឱ្យគេងលក់ស្រួល។ ជាតិគ្លុយកូស និងវីតាមីននៅក្នុងទឹកឃ្មុំ អាចធ្វើនិយ័តកម្មមុខងាររបស់ប្រព័ន្ធសរសៃប្រសាទ បំបាត់ភាពតានតឹងសរសៃប្រសាទ និងជម្រុញការគេងដោយគ្មានផលប៉ះពាល់។ ទឹកទឹកឃ្មុំមួយកែវមុនពេលចូលគេង អាចជួយបន្ធូរអារម្មណ៍របស់អ្នក និងបង្កើនគុណភាពនៃការគេង។ លើសពីនេះ នៅពេលអ្នកផឹកទឹកឃ្មុំវាក៏ល្អសម្រាប់ប្រព័ន្ធរំលាយអាហារផងដែរ។

Honey With Hot Water

៤. ផឹកបន្ទាប់ពីអាហារ

ប្រសិនបើបន្ទាប់ពីអាហាររួច អ្នកទទួលទានទឹកទឹកឃ្មុំមួយកែវ នឹងជួយដល់ការរំលាយអាហារ។ ទឹកឃ្មុំធ្វើនិយ័តកម្មមុខងាររំលាយអាហារ និងអាចធ្វើឱ្យធម្មតានូវការបញ្ចេញអាស៊ីតក្រពះ។

បន្ទាប់ពីញុំាអាហាររួច មុខងាររំលាយអាហាររបស់ក្រពះធ្លាក់ចុះបន្តិចម្តងៗ ការស្ទះពោះវៀនធំកាន់តែចុះខ្សោយ។ ទឹកឃ្មុំមានឥទ្ធិពលធ្វើឱ្យប្រសើរឡើងនូវ peristalsis ពោះវៀន អាចលើកកម្ពស់ការបញ្ចេញធម្មតានៃអាស៊ីតក្រពះ កាត់បន្ថយពេលវេលាបន្ទោរបង់យ៉ាងច្រើន បំបាត់ការប្រមូលផ្តុំអាហារបន្ទាប់ពីអាហារផងដែរ៕

ប្រភព ៖ Phunutoday / Knongsrok