អាហារ៣ប្រភេទ ដែលជួយសម្រកទម្ងន់បានយ៉ាងលឿនបំផុត តែមនុស្សមួយចំនួន ហាក់មិនខ្វល់នោះឡើយ

អាហារទាំហ៣ប្រភេទខាងក្រោមនេះ នឹងជួយអ្នកដុតខ្លាញ់ដែលលើសបានយ៉ាងល្អ ដូច្នេះអ្នកគួរតែបន្ថែមទៅក្នុងបញ្ជីមុខម្ហូបរបស់អ្នកជារៀងរាល់ថ្ងៃ វាពិតជាល្អខ្លាំង និងសក្តិសមបំផុតសម្រាប់អ្នកដែលមានបំណងរក្សារាង ឬសម្រកទម្ងន់។

១. ផ្លែឈើក្រហម

យោងតាមចំណែករបស់អ្នកជំនាញអាហារូបត្ថម្ភ បានឱ្យដឹងថា ផ្លែឈើក្រហមដូចជាផ្លែប៉ោម ឪឡឹក ស្ត្របឺរី… គឺសុទ្ធតែជាប្រភេទផ្លែឈើដែលល្អបំផុតសម្រាប់ការសម្រកទម្ងន់។

ផ្លែឈើក្រហមទាំងនេះ មានសារធាតុចិញ្ចឹមដូចជា សារជាតិ flavonoids និងជាពិសេសសារធាតុ anthocyanins - សមាសធាតុដែលផ្តល់ឱ្យផ្លែឈើនូវពណ៌ក្រហមរបស់វា ដែលរារាំងសកម្មភាពរបស់ហ្សែនផ្ទុកជាតិខ្លាញ់។

ការស្រាវជ្រាវ ដែលធ្វើឡើងនៅសាកលវិទ្យាល័យវេស្ទើនអូស្រ្តាលីបានបង្ហាញថា ផ្លែប៉ោមមានផ្ទុកសារជាតិ flavonoids និងសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់បំផុត និងជួយធ្វើឱ្យរាងកាយពោរពេញដោយថាមពល។ លើសពីនេះ ផ្លែឈើក្រហមក៏ល្អចំពោះបេះដូង ការពារជំងឺដាច់សរសៃឈាមខួរក្បាលបានយ៉ាងល្អផងដែរ។

Screen Shot 2021 09 16 At 11.40.01 PM

២. កាហ្វេ​ខ្មៅ


មានការសិក្សាជាច្រើនដែលបង្ហាញថា ការផឹកកាហ្វេ អាចជួយសម្រកទម្ងន់ និងកាត់បន្ថយជាតិខ្លាញ់ក្នុងរាងកាយ។ តាមពិតការផឹកកាហ្វេ ៤ កែវក្នុងមួយថ្ងៃអាចកាត់បន្ថយជាតិខ្លាញ់ក្នុងរាងកាយបានប្រហែល ៤%។

កាហ្វេខ្មៅមួយកែវមានកាឡូរីស្ទើរតែសូន្យ។ ទន្ទឹមនឹងនេះ កាហ្វេមួយកែវដែលមានគ្រីម និងស្ករមានត្រឹមតែ ៨០ កាឡូរីប៉ុណ្ណោះ។ ថ្វីដ្បិតតែកាហ្វេអាចជួយសម្រកទម្ងន់បាន ក៏ប៉ុន្តែអ្នកមិនគួរញុំាច្រើនពេកទេ ព្រោះវាផ្ដល់ផលប៉ះពាល់ដល់សុខភាពខ្លាំងណាស់។

Screen Shot 2021 09 16 At 11.40.06 PM

៣. បន្លែឆៅ

ប្រសិនបើអ្នកចង់សម្រកទម្ងន់ អ្នកគួរតែបំពេញបន្ថែមរាងកាយរបស់អ្នកជាមួយសែលុយឡូសក្នុងបរិមាណច្រើន ដែលមនុស្សដែលស្រកទម្ងន់ត្រូវការ។ ក្នុងនោះបរិមាណសែលុយឡូសនៅក្នុងសាឡាត់ ... គឺខ្ពស់ជាងបន្លែដែលចម្អិនឆ្អិន។

នៅពេលដែលអ្នកញុំាវាចូលទៅក្នុងរាងកាយ ពួកវានឹងកំណត់ការបង្កើត និងបំផ្លាញជាតិខ្លាញ់យ៉ាងឆាប់រហ័ស។ សម្រាប់អ្នកដែលញុំាសាច់ជាប្រចាំមាតិកាសែលុយឡូសនៅក្នុងបន្លែឆៅនេះ មានប្រយោជន៍ខ្លាំងណាស់ក្នុងការជួយបំពេញជាតិសរសៃសម្រាប់រាងកាយ៕

ប្រភព ៖ Phunutoday / Knongsrok