ស្រីៗ​គ្នា​យើង​កត់​អាហារ ៦ នេះ​ទុក ជួយ​ឲ្យ​ស្បែក​ទន់ល្មើយ​ លែង​បារម្ភ​ស្នាម​ជ្រីវជ្រួញ

បើ​អ្នក​អាច​ទម្លាប់​ទទួល​ទាន​អាហារ​ទាំង ៦ មុខ​ខាង​ក្រោម​ជា​ប្រចាំ នោះ​ធានា​ថា ស្បែក​នឹង​ទទួល​ប​សារធាតុ​ចិញ្ចឹម​ល្អ​គ្រប់គ្រាន់ ជួយ​ឲ្យ​មើល​ទៅ​ទន់​ល្មើយ ភ្លឺ​ចេញ​ពី​ខាង​ក្នុង និង​មិន​បារម្ភ​ទៀត​ឡើយ បញ្ហា​ស្នាម​ជ្រីវជ្រួញ៖

៦) ប៉េងប៉ោះ

Ice_screenshot_20210903 125007

ជា​ប្រភព​ផ្តល់​នូវ​វីតាមីន C ដ៏​អស្ចារ្យ ដែល​ជួយ​បង្កើន​ភាព​ធន់ រំញោច​ការ​ផលិត​កូឡាជែន​ឲ្យ​សកម្ម​ឡើង​វិញ ដើរ​តួ​បង្កើន​ភាព​យឺត និង​រឹងមាំ​នៃ​ស្បែក។

ជាង​នេះ​សារធាតុ​លីកូប៉ែន​ធម្មជាតិ​នៅ​ក្នុង​ប៉េងប៉ោះ ក៏​ជួយ​រារាំង​ដំណើរការ​នៃ​ការ​បំផ្លាញ​ខូឡាជែន​បាន​យ៉ាង​ល្អ​ង​ដែរ ហើយ​វា​ក៏​ដើរ​តួ​ជា​អ្នក​ការពារ​ ឥទ្ធិពល​កាំរស្មី UV បាន​ថែម​ទៀត។

៥) បន្លែ​បៃតង

Ice_screenshot_20210903 124959

ស្ពៃក្តោប ខាត់​ណា... មាន​​សារធាតុ​ចិញ្ចឹម​ជា​ច្រើន​ដូច​ជា​វីតាមីន A, K និង C ក៏​ដូច​ជា​សារធាតុ​រ៉ែ​ដៃ​ទៀត​ដែល​ជួយ​ជួសជុល​កោសិកា​ស្បែក ហើយ​ការពារ​ភាព​ចាស់ និង​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ជួយ​ជំរុញ​ដល់​ការ​ផលិត​កូឡាជែន ដែល​រាងកាយ​ត្រូវការ។ ទៅ​ក្នុង​របប​អាហារ​សម្រាប់​អ្នក​ចង់​ស្រក​ទម្ងន់ ក៏​គួរ​តែ​មាន​វា​ជា​ចាំ​បាច់​ដែរ។

៤) ផ្លែ​បឺរ

Ice_screenshot_20210903 124955

ជា​អាហារ​ម្យ់ាង​ដែល​ផ្តល់​ខ្លាញ់​ល្អ​សម្រាប់​សុខភាព ហើយ​អាច​រក្សា​តុល្យភាព​កម្រិត​កូឡេស្តេរ៉ុល​ក្នុង​រាងកាយ។ វីតាមីន​ដែល​ទទួល​បាន​ពី​ផ្លែ​បឺរ ក៏​ជួយ​ឲ្យ​ស្បែក​មាន​សភាព​យឺត មាន​សំណើម និង​ការពារ​គ្រោះថ្នកា់​ផ្សេងៗ។ ជា​រៀងរាល់​ថ្ងៃ​អ្នក​គួរ​ទទួល​ទាន​ផ្លែ​បឺរ ពី កន្លះ ទៅ ១ ផ្លែ​ដើម្បី​ជួយ​ផ្តល់​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់​ដល់​ស្បែក។


៣) សណ្តែក​សៀង

Ice_screenshot_20210903 124950

សមាសធាតុ​សំខាន់​ក្នុង​សណ្តែក​សៀង អាច​ជួយ​ជំរុញ​ការ​ផលិត​កូឡាជែន និង​ប្រឆាំង​ភាព​ចាស់​នៃ​ស្បែក ហើយ​ដើរ​តួ​ជា​រនាំង​ការពារ​ប្រឆាំង​កាំរស្មី UV ដែល​បណ្តាល​ឲ្យ​ស្បែក​ខូច។ អ្នក​អាច​លាយ​បញ្ចូល​គ្នា​រវាង​សណ្តែក​សៀង និង​តៅហ៊ូ ដែល​វា​ល្អ​សម្រាប់​ការ​ថែរក្សា​ស្បែក​ពី​ខាង​ក្នុង។

២) អង្ករ​សម្រូប

Gaolut

អង្ករ​សម្រូប​មាន​សារធាតុ​ចិញ្ចឹម​ច្រើន​ដូច​ជា CoQ10, វីតាមីន E, B ដែល​មាន​ប្រសិទ្ធភាព​ជួយ​ដល់​ស្បែក ហើយ​បណ្តេញ​ជាតិ​ពុល​ចេញ​ពី​រាងកាយ។ វា​ល្អ​សម្រាប់​អ្នក​ដែល​ធុញទ្រាន់​នឹង​ការ​ទទួល​ទាន​អង្ករ ឬ​បាយ​ធម្មតា ដោយ​ផ្លាស់ប្តូរ​មក​ជា​អង្ករ​សម្រូប ក៏​ជា​ឱជារស​ប្លែក​មាត់​មួយ​ផង​ដែរ។

១) គ្រាប់​ជី

1

វា​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​អាហារ​បំប៉ន​ស្បែក ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន A, C និង E ក៏​ដូច​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម មាន​សមត្ថភាព​ការពារ​ស្បែក។ លើស​ពី​នេះ​វា​ក៏​ផ្សំ​នៅ​ខ្លាញ់​ឆ្អែត​អូមេហ្គា ៣ និង ORAC ដែល​ជួយ​លើក​ពណ៌​ស្បែក និង​ប្រឆាំង​ស្នាម​ជាំ អាចម៍​រុយ​ផ្សេងៗ​បាន​យ៉ាង​ល្អ​ទៀត​ផង៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក​