ចំណុចទាំងប៉ុន្មានខាងក្រោម គឺជាសញ្ញាព្រមានថា ថ្លើមរបស់អ្នកដំណើរការមិនល្អនោះទេ ហើយអ្នកគួរតែមានការប្រុងប្រយ័ត្ន ឬឆ្លៀតពេលទៅជួបគ្រូពេទ្យដើម្បីពិភាក្សាសុំយោបល់ រិះរកវិធីព្យាបាលឲ្យលឿនតាមដែលអាចធ្វើទៅបាន៖
៥) ឈាមអញ្ចាញធ្មេញ
អ្នកអាចគិតថា វាជាជំងឺមាត់ធ្មេញធម្មតា តែបើស៊ីជម្រៅទៅ វាក៏ដោយសារតែថ្លើមរំលាយជាតិពុលមិនបានល្អ នាំឲ្យកោសិកា endothelium ងាយនឹងរហែកហើយហូរឈាមចេញមក។ ប្រសិនបើអញ្ចាញធ្មេញហូរឈាមញឹកញាប់ ដោយគ្មានមូលហេតុ អ្នកគួរតែទៅមន្ទីរពេទ្យដើម្បីពិនិត្យមើលជាបន្ទាន់។
៤) ដំបៅមាត់
ការខូចខាតថ្លើម ក៏អាចបណ្តាលឲ្យក្លាយទៅជាមេរោគមួយចំនួន ដែលប្រមូលផ្តុំនៅក្នុងថ្លើម ហើយបំផ្លាញកោសិកាសំខាន់មួយចំនួន។ ជាលទ្ធផលមុខងារនៃកំណកឈាមនឹងចុះថយកាន់តែតិចទៅៗ នាំឲ្យហានិភ័យនៃការកើតដំបៅក្នុងមាត់មានការកើនឡើង។
៣) ប្រេះបបូរមាត់
បបូរមាត់ប្រេះជាញឹកញាប់នៅក្នុងអាកាសធាតុស្ងួត អ្នកគ្រាន់តែផឹកទឹកឲ្យច្រើននោះវានឹងល្អប្រសើរឡើងវិញ ប៉ុន្តែបើអនុវត្តហើយវានៅតែដដែល និងកាន់តែធ្ងន់ធ្ងរទៅលើសដើម នោះក៏ដោយសារតែបញ្ហាមេតាបូលីសនៅក្នុងថ្លើម។
ថ្លើមដែលខូច ធ្វើឲ្យដំណើរការមេតាបូលីសមិនប្រក្រតី ហើយនាំឲ្យបបូរមាត់របក ដូចជាខ្វះជាតិសំណើម។
២) ខ្យល់ដង្ហើមក្លិនមិនល្អ
ក្លិនមាត់មិនល្អ ច្រើនតែបណ្តាលមកពីបញ្ហាធ្មេញ តែទោះជាយ៉ាងណាបើអ្នកប្រាកដថាខ្លួនឯងបានសម្អាតអនាម័យមាត់ធ្មេញល្អហើយ រួចជំងឺមាត់ធ្មេញក៏គ្មានទៀត នោះគឺជាសញ្ញាព្រមាននៃបញ្ហាថ្លើម។ ក៏ដោយសារភាពមិនប្រក្រតី ដែលអាចបង្កើនបរិមាណអាម៉ូញាក់នៅក្នុងឈាម បង្កឲ្យទៅជាក្លិនខ្យល់ដង្ហើមអាក្រក់។
១) បបូរមាត់ឡើងស្វាយ
ប្រសិនបើបបូរមាត់របស់អ្នកប្រែទៅជាពណ៌ស្វាយបន្តិចម្តងៗ នោះសូមប្រយ័ត្ន ព្រោះវាអាចជាសញ្ញានៃថ្លើមកកស្ទះធ្ងន់ធ្ងរ។ មូលហេតុតនៃការកើតជំងឺនេះឡើង អាចមកពីអារម្មណ៍មិនល្អ បូកផ្សំនឹងកត្តាសម្ពាធដំណើរការបេះដូងមិនល្អ នាំឲ្យទៅជាបញ្ហាចម្បងដូចជាមាត់ស្ងួត ដង្ហើមមិនល្អ និងចេះតែជូរមាត់ជាដើមនេះឯង៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក