ស្រីៗ​ត្រូវ​ចាំ! ថ្ងៃ​មក​រដូវ​ កុំ​លូក​អាហារ ២ កុំ​ធ្វើ​រឿង ២ បើ​ចង់​ឲ្យ​ស្បូន​មាន​សុខភាព​ល្អ

អត្ថបទ​នេះ​សម្រាប់​មនុស្ស​ស្រី​ជា​ពិសេស ហើយ​គ្នា​យើង​មិន​ថា​ប្រុស​ស្រី សុំ​កុំ​ខ្មាស​អៀន​នឹង​ចែករំលែក​ទៅ​កាន់​មនុស្ស​ជា​ទី​ស្រលាញ់។ ក្នុង​កំឡុង​ពេល​ថ្ងៃ​មក​រដូវ​ ត្រូវ​ចាំ​ថា កុំ​ធ្វើ​រឿង ៤ យ៉ាង​នេះ​ឲ្យ​សោះ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព​ស្បូន​ទៅ​ពេល​ខាង​មុខ​បាន៖

៤) កុំ​ទទួល​ទាន​អាហារ​ត្រជាក់

Kinh Nguyet 1

ផ្នែក​ស្បូន ខ្លាច​បំផុត​គឺ​សីតុណ្ហភាព​ត្រជាក់ ដូច្នេះ​បើ​អ្នក​ទទួល​ទាន​អាហារ​ឬ​ភេសជ្ជៈ​ដែល​មាន​ជាតិ​ត្រជាក់​ខ្លាំង គឺ​ងាយ​នឹង​បង្ក​ការ​ឈឺ​ចុកចាប់​បន្ថែម​ទៀត​ពេល​មក​រដូវ ហើយ​ក៏​ប៉ះពាល់​ដល់​សមត្ថភាព​របស់​ស្បូន​ក្នុង​ការ​បញ្ចេញ​ឈាម​រដូវ​ផង​ដែរ។

ជំនួស​ពី​ការ​ទទួល​ទាន​អាហារ​ត្រជាក់ ស្រីៗ​គួរ​តែ​ងាក​មក​ទទួល​ទាន​ស៊ុប​ក្តៅៗ និង​ផឹក​ទឹកក្តៅឧណ្ឌៗ ដោយ​វា​មិន​ត្រូវ​រក្សា​តុល្យភាព​រាងកាយ ជួយ​បំបាត់​ការ​ឈឺចាប់​ពេល​មក​រដូវ​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ជួយ​រក្សា​សុខភាព​ស្បូន​ឲ្យ​នៅ​ល្អ​ថែម​ទៀត​ផង។

៣) កុំ​ទទួល​ទាន​អាហារ​ហឹរ

Ice_screenshot_20210904 134640

អាហារ​ដែល​មាន​រសជាតិ​ហឹរ ជា​ធម្មតា​វា​ពិត​ជា​ជួយ​ជំរុញ​ឱជារស​ឲ្យ​ឈ្ងុយឆ្ងាញ់ យ៉ាង​ណា​សម្រាប់​អ្នក​មាន​បញ្ហា​ក្រពះ អ្នក​មក​រដូវ មិន​គួរ​ទទួល​ទាន​នោះ​ទេ។ លុះត្រា​តែ​ការ​មក​រដូវ ត្រូវ​បាន​បញ្ចប់ សឹម​អ្នក​គួរ​ទៅ​ទទួល​ទាន​វា​បាន ព្រោះ​កំឡុង​ពេល​មក​រដូវ អាច​នាំ​ឲ្យ​ប៉ះពាល់​ស្បូន​ធ្ងន់ធ្ងរ​ណាស់។


២) កុំ​កក់​សក់​យូរ​ពេក

Ice_screenshot_20210904 134635

ផ្នែក​ក្បាល​មាន​សរសៃប្រសាទ​ច្រើន​ណាស់ ដូច្នេះ​នៅ​ថ្ងៃ​មក​រដូវ មិន​ត្រូវ​ងូត​ទឹក​ត្រជាក់​យូរ​ពេក​នោះ​ទេ។ នៅ​ពេល​ខ្យល់​ត្រជាក់​និង​សើម ចូល​មក​ក្នុង​ក្បាល នឹង​ងាយ​នឹង​បង្ក​ទៅ​ជា​ជំងឺ​ឈឺក្បាល ហើយ​ប៉ះពាល់​ដល់​ស្បួន​យ៉ាង​ឆាប់​រហ័ស។

លើស​ពី​នេះ​ស្រ្តី​ដែល​នៅ​ជាមួយ​ទឹក​ត្រជាក់​យូរ ឬ​ចំណាយ​ពេល​កក់​សក់ វា​នឹង​ងាយ​ប្រមូល​ផ្តុំ​កំណក​ឈាម ដែល​បណ្តាល​ឲ្យ​កកកុញ​នៅ​ក្នុង​ស្បួន ហើយ​អាច​ប៉ះពាល់​ធ្ងន់ធ្ងរ​ទៅ​ពេល​ខាង​មុខ។ ស្រ្តី​គួរ​តែ​កំណត់​ការ​កក់សក់ ក្រោយ​ពេល​បញ្ចប់​ការ​មក​រដូវ ជា​ជម្រើស​ល្អ​បំផុត។

១) កុំ​ដុស​ផ្នែក​ពោះ និង​ចង្កេះ​ច្រើន​ពេក

Kinh Nguyet 6

នៅ​លើ​ដង​ខ្លួន​ស្រ្តី ស្បួន​គឺ​ស្ថិត​នៅ​ផ្នែក​ខាង​ក្រោម​ពោះ​និង​ចង្កេះ ហើយ​ប្រសិន​ផ្នែក​នោះ​វា​មាន​សីតុណ្ហភាព​ត្រជាក់​ពេក គឺ​ងាយ​នឹង​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​វដ្ដ​រដូវ​ដែល​កំពុង​បន្ត។ ជាតិ​ពុល កំណក​ឈាម នឹង​មិន​ត្រូវ​បាន​ធ្លាក់​ចេញ​ពី​ខ្លួន​អស់​នោះ​ទេ ដែល​នាំ​ឲ្យ​សុខភាព​ស្បូន​នឹង​មាន​ការ​ធ្លាក់​ចុះ​នៅ​ពេល​បន្ទាប់៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក