មានអាការៈមិនប្រក្រតីចំនួន ៣ នៅក្នុងអវយវៈរបស់អ្នក ដែលបង្ហាញថាសួតរបស់អ្នកកំពុងមានបញ្ហា គ្រប់គ្នាប្រហែលជានឹកស្មានមិនដល់ឡើយ ជាពិសេសគឺ ចំណុចទី ៣។
១. ឈឺដៃ
ការឈឺដៃ ជារឿយៗកើតឡើង នៅពេលរាងកាយបង្ហាញសញ្ញានៃការអស់កម្លាំង ហត់នឿយ ដោយសារតែសកម្មភាពរាងកាយហួសប្រមាណ។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើអ្នកធ្វើការងារស្រាលៗ ហើយដៃរបស់អ្នកនៅតែឈឺ ការឈឺចាប់កាន់តែច្បាស់នៅពេលយប់ វាទំនងជាដុំសាច់បានចាប់ផ្តើមលេចឡើងនៅក្នុងសួតហើយ។ ត្រូវការទៅពិនិត្យជាបន្ទាន់ដើម្បីរកឃើញភាពត្រឹមត្រូវ និងទាន់ពេលវេលា។
២. សន្លាក់ម្រាមដៃហើម
សញ្ញាធម្មតាបំផុតនៃជំងឺសួត គឺម្រាមដៃហើម កណ្តាប់ដៃធំៗ និងក្រចកដៃកោង។ នៅដំណាក់កាលដំបូងនៃជំងឺមហារីក ម្រាមដៃមិនទទួលបានឈាមគ្រប់គ្រាន់ទេ នៅដំណាក់កាលចុងក្រោយ នឹងលេចចេញនូវជាលិកាលើសឈាម។ សញ្ញានេះបង្ហាញថាអ្នកមានហានិភ័យនៃជំងឺទាក់ទងនឹងសួត គឺជំងឺរលាកទងសួត។
៣. ស្ពឹកដៃជើង
ការស្ពឹកដៃ និងការឈឺចាប់ពាសពេញរាងកាយ អាចបណ្តាលមកពីដុំសាច់រីកធំ និងសង្កត់លើសរសៃប្រសាទ។ ទោះយ៉ាងណា នៅដំណាក់កាលដំបូងនៃជំងឺមហារីកសួត រោគសញ្ញាមិនសូវច្បាស់ទេ។ យូរៗទៅនៅពេលដែលសួតលែងដំណើរការ ឈាមអវយវៈមិនត្រូវបានផ្គត់ផ្គង់ដោយបរិមាណឈាមចាំបាច់ នោះរោគសញ្ញាស្ពឹកនឹងលេចឡើងកាន់តែច្រើន។
បន្ថែមលើសញ្ញានៅលើអវយវៈ ប្រសិនបើអ្នកមានជំងឺសួតរាងកាយក៏មានប្រតិកម្មមិនធម្មតាដូចខាងក្រោមនេះដែរ ៖
- ក្អកជាបន្តបន្ទាប់ ក្អកខ្លាំងនៅពេលយប់ មានស្លេសនៅក្នុងបំពង់ក។
- រលាកច្រមុះ ហៀរសម្បោរ និងច្រមុះស្ងួត ការហូរចេញពីច្រមុះប្រែជាខ្មៅ។
- ដង្ហើមខ្លី ការឈឺចាប់បន្តិចនៅក្នុងទ្រូង។
- ស្បែកស្រអាប់ បបូរមាត់ពណ៌ស្វាយ។
- គេងមិនលក់ញឹកញាប់ ហើយក្រោកពីម៉ោង ៣-៥ ព្រឹក។
- ឈឺចាប់នៅស្មា និងខ្នង។
- ការជក់បារី ៖ ការជក់បារី គឺជាមូលហេតុចម្បងនៃជំងឺមហារីកសួត។ ពួកវាផ្ទុកនូវសារធាតុពុលយ៉ាងច្រើននៅពេលស្រូបផ្សែងចូល នឹងធ្វើឱ្យខូចជាលិកា ជាពិសេសពពុះខ្យល់នៅក្នុងសួត ដែលនឹងបញ្ចោញសួតដោយផ្ទាល់។ ដូច្នេះសួតរបស់អ្នកជក់បារីតែងតែមានពណ៌ខ្មៅ។
- ផ្សែងប្រេង ៖ មេចុងភៅ ឬស្ត្រីមេផ្ទះជាច្រើន ដែលតែងតែប្រឈមនឹងផ្សែង ប្រេងក៏មានហានិភ័យខ្ពស់នៃជំងឺមហារីកសួតដែរ។ ប៊ីនស៊ីននៅក្នុងផ្សែងប្រេង គឺជាសារធាតុពុលយ៉ាងខ្លាំង ដែលបណ្តាលឱ្យខូចសួតដោយផ្ទាល់។
- ការបំពុលបរិយាកាស ៖ ការរស់នៅក្នុងកន្លែងដែលមានការបំពុលបរិយាកាស ដូចជារោងចក្រគីមី រោងចក្រស៊ីម៉ងត៍ កន្លែងផលិតគ្រឿងសង្ហារឹមជាដើម ក៏ងាយនឹងមានជំងឺសួតដែរ។ អាកាសធាតុអ័ព្ទមិនបណ្តាលមកពីអ័ព្ទមានផ្ទុកធូលីល្អៗ និងសារធាតុបង្កគ្រោះថ្នាក់ នៅពេលស្រូបចូលពួកគេនឹងបំផ្លាញភ្នាសរំអិលនៅក្នុងសួត៕
ប្រភព ៖ Phunutoday / Knongsrok