ស្ថិតក្នុងអំឡុងពេលជំងឺរាតត្បាតកំពុងតែលុកលុយខ្លាំងបែបនេះ យើងគ្រប់គ្នាត្រូវតែមើលថែសុខភាព និងរាងកាយឱ្យបានរឹងមាំល្អ ជាពិសេស ជំងឺរាតត្បាតនេះ ប៉ះពាល់ខ្លាំងទៅដល់សួតរបស់យើង ដូច្នេះ សួតត្រូវតែជាចំណុចសំខាន់ជាងគេបំផុត ដែលត្រូវតែយកចិត្តទុកដាក់ មើលថែឱ្យបានល្អ។ ដូច្នេះ ខាងក្រោមនេះ គឺជាប្រភេទអាហារដែលជួយសម្អាត និងបំប៉នដល់សួតរបស់អ្នកបានល្អបំផុត។
១. ផ្លែប៉ោម
សារធាតុប្រឆាំងអុកស៊ីតកម្ម សារជាតិ flavonoids និងវីតាមីន C ដែលមាននៅក្នុងផ្លែប៉ោម អាចជួយជម្រុញមុខងារសួតបានល្អប្រសើរ។
២. រមៀត
រមៀតសម្បូរទៅដោយសារធាតុ curcumin ដែលជាសមាសធាតុដែលមានសារធាតុប្រឆាំងអុកស៊ីតកម្ម និងឥទ្ធិពលប្រឆាំងការរលាកដែលមានអត្ថប្រយោជន៍ខ្ពស់សម្រាប់ទ្រទ្រង់មុខងារសួត។
៣. តែរុក្ខជាតិ
ខ្ញី រមៀត ក្រូចឆ្មា ទឹកឃ្មុំ ឬតែក្លិនឈ្ងុយ អាចមានប្រយោជន៍ចំពោះការធ្វើឱ្យមុខងារសួតប្រសើរឡើង។ លើសពីនេះ តែបៃតងមានសារធាតុ catechins ដែលមានសារធាតុប្រឆាំងអុកស៊ីតកម្មល្អ និងប្រឆាំងនឹងការរលាក។
៤. ស្ពៃក្តោបក្រហម
អង់តូស៊ីយ៉ានីន គឺជាសារធាតុពណ៌របស់រុក្ខជាតិដែលផ្តល់ឱ្យស្ពៃក្តោបពណ៌ក្រហម
ការសិក្សាបានរកឃើញថាសារធាតុ anthocyanins អាចកាត់បន្ថយការធ្លាក់ចុះមុខងារសួត។
៥. ប្រេងអូលីវ
ប្រេងអូលីវមានសារធាតុប្រឆាំងអុកស៊ីតកម្មប៉ូលីហ្វេណុល និងវីតាមីនអ៊ីដែលសារធាតុទាំងអស់នេះ អាចជួយប្រយុទ្ធប្រឆាំងនឹងជំងឺផ្លូវដង្ហើមដូចជាជំងឺហឺត។
៦. គ្រាប់ប្រេស៊ីល
គ្រាប់ទាំងនេះ គឺជាប្រភពដ៏សម្បូរនៃសេលេញ៉ូម ដែលជាសារធាតុចិញ្ចឹមដែលជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកសួត និងធ្វើឱ្យមុខងារផ្លូវដង្ហើម និងប្រព័ន្ធការពាររាងកាយប្រសើរឡើងចំពោះអ្នកដែលមានជំងឺហឺត។
៧. គ្រាប់សណ្តែក
ម៉ាញ៉េស្យូម ដែក ទង់ដែង និងប៉ូតាស្យូម គឺជាសារធាតុចិញ្ចឹមដែលអាចជួយបង្កើនមុខងារសួត។
៨. ប៊្លូបឺរី
ផ្លែឈើនេះ មានប្រសិទ្ធិភាពការពារសួតពីការឆ្លងមេរោគ។ ដូចស្ពៃក្តោបក្រហមដែរ វាក៏មានផ្ទុកសារធាតុ anthocyanins ដូចជា peonidin, cyanidin, malvidin, delphinidin និង petunidin ។ ពួកវាជាសារធាតុពណ៌ដ៏ខ្លាំងក្លា ដែលអាចការពារសួតពីការខូចខាតអុកស៊ីតកម្ម។
៩. ប៉េងប៉ោះ
ប៉េងប៉ោះមានផ្ទុកសារជាតិ lycopene ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម carotenoid ដែលត្រូវបានគេបង្ហាញថា ធ្វើឱ្យសុខភាពសួតប្រសើរឡើង។ ការសិក្សាក៏បានបង្ហាញផងដែរថា ប៉េងប៉ោះអាចកាត់បន្ថយការរលាកផ្លូវដង្ហើមក្នុងជំងឺហឺត និងធ្វើឱ្យមុខងារសួតប្រសើរឡើង ចំពោះអ្នកដែលមានជំងឺស្ទះសួតរ៉ាំរ៉ៃ (COPD)៕
ប្រភព ៖ Phunutoday / Knongsrok