អាហារទាំង៧មុខខាងក្រោមនេះ ងាយបង្កឱ្យធាត់ លើសទម្ងន់ និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពបេះដូង ថ្លើម និងតម្រងនោមរបស់អ្នកផងដែរ។ ដូច្នេះហើយ កុំសូវទទួលទានវាច្រើនពេក ឬបើអាច គួរតែបញ្ឈប់តែម្ដងក៏ល្អដែរ។
១. សរីរាង្គ ខ្លាញ់សត្វ
ខ្លាញ់ ឬគ្រឿងក្នុងសត្វដែលឆ្លងកាត់ថ្លើម ក្លាយជាបន្ទុកលើថ្លើម ប្រសិនបើទទួលទានលើស។ មូលហេតុ គឺថ្លើមមិនអាចបញ្ចេញជាតិខ្លាញ់ដែលបណ្តាលឱ្យមានការប្រមូលផ្តុំជាតិខ្លាញ់ដែលនាំឱ្យថ្លើមឡើងខ្លាញ់បានឡើយ។ អ្នកអាចជំនួសខ្លាញ់សត្វដោយប្រើប្រេងរុក្ខជាតិ។
២. អាហារដែលមានអំបិលច្រើន
ការទទួលទានអំបិលច្រើន អាចបណ្តាលឱ្យរក្សាទឹក និងបង្កើនសម្ពាធឈាម។ ការរំខាននៅក្នុងប្រព័ន្ធមេតាប៉ូលីស អំបិល និងទឹករបស់រាងកាយ អាចជាមូលហេតុដែលធ្វើឱ្យថ្លើមខ្លាញ់កាន់តែធ្ងន់ធ្ងរ។
៣. គ្រឿងទេសហឹរក្តៅ
អាហារហឹរក្តៅ នឹងកាត់បន្ថយមុខងារថ្លើម និងតម្រងនោម។ ក្នុងពេលជាមួយគ្នា គ្រឿងទេសក្តៅក៏ធ្វើឱ្យថ្លើមមិនអាចបញ្ចេញជាតិខ្លាញ់ ធ្វើឱ្យពួកវាកកកុញធ្វើឱ្យជំងឺកាន់តែធ្ងន់ធ្ងរឡើង។
៤. សាច់ក្រហម
យោងតាមអ្នកជំនាញ វត្តមាននៃខ្លាញ់ឆ្អែត នឹងបង្កើនបរិមាណខ្លាញ់នៅក្នុងថ្លើម ក៏ដូចជាសរីរាង្គដទៃទៀតនៅក្នុងរាងកាយ។ ទន្ទឹមនឹងនេះដែរ សាច់ក្រហមដូចជា សាច់គោ សាច់ជ្រូក សាច់ត្រជាក់ ... មានផ្ទុកជាតិខ្លាញ់ឆ្អែតច្រើន។ ដូច្នេះការជំនួសប្រភពប្រូតេអ៊ីនដោយការប្រើប្រាស់សាច់ពណ៌ស ត្រី តៅហ៊ូ ... នឹងជាជម្រើសដ៏ល្អសម្រាប់អ្នកដែលមានខ្លាញ់រុំថ្លើម។
៥. ភេសជ្ជៈមានជាតិអាល់កុល
ជាតិអាល់កុល គឺជាមូលហេតុមួយក្នុងចំណោមមូលហេតុចម្បងនៃជំងឺខ្លាញ់រុំថ្លើម។ ជាពិសេស នៅពេលចូលទៅក្នុងរាងកាយ ជាតិអាល់កុលត្រូវបានបម្លែងយ៉ាងឆាប់រហ័សទៅជាអាសេតាល់ដេអ៊ីដ ដែលជាអុកស៊ីតកម្មខ្លាំង និងបង្កគ្រោះថ្នាក់ដល់រាងកាយ។
ប្រសិនបើបរិមាណជាតិអាល់កុលច្រើនពេក លើសពីកម្រិតដែលអាចអនុញ្ញាតបាន ថ្លើមនឹងផ្ទុកលើសទម្ងន់បរិមាណអាសេតាល់ដេអ៊ីដ ដែលមិនត្រូវបានរំលាយបានទាន់ពេលវេលា នឹងធ្វើឱ្យខូចថ្លើម។ ដោយហេតុនេះ ធ្វើឱ្យស្ថានភាពថ្លើមមានជាតិខ្លាញ់កាន់តែធ្ងន់ធ្ងរ។
៦. ស៊ុតទា
មនុស្សជាច្រើនតែងតែចូលចិត្តញុំាពងទា។ ទោះយ៉ាងណា អ្នកមិនគួរញុំាច្រើនពេកទេ ព្រោះស៊ុតទាមានផ្ទុកកូឡេស្តេរ៉ុលច្រើន ដែលអាចបង្កឱ្យធាត់ជំងឺបេះដូង សម្ពាធឈាមឡើងខ្ពស់ ខ្លាញ់ក្នុងថ្លើម ... មិនល្អចំពោះសុខភាពអ្នក។ ជាពិសេសសម្រាប់មនុស្សវ័យកណ្តាល និងមនុស្សចាស់ កុមារអាយុក្រោម ៥ ឆ្នាំ គួរតែកំណត់ការទទួលទានស៊ុតទាច្រើនដែលអាចបណ្តាលឱ្យពិបាករំលាយអាហារ និងហើមពោះ។
៧. អាហារដែលមានជាតិស្ករខ្ពស់
ប្រសិនបើមានជាតិស្ករលើសនៅក្នុងខ្លួន ថ្លើមទទួលខុសត្រូវចំពោះការបម្លែងវាទៅជាជាតិខ្លាញ់សម្រាប់ផ្ទុក។ នៅពេលនោះ បរិមាណខ្លាញ់ក្នុងថ្លើមកើនឡើង និងធ្វើឱ្យថ្លើមខ្លាញ់កាន់តែធ្ងន់ធ្ងរ។ ដូច្នេះ អ្នកដែលមានខ្លាញ់រុំថ្លើមគួរចៀសវាងអាហារដែលមានជាតិស្ករដូចជា បង្អែម នំខេក ភេសជ្ជៈផ្អែម ទឹកផ្លែឈើជាដើម...៕
ប្រភព ៖ Phunutoday / Knongsrok