ទម្លាប់អាក្រក់ទាំង៦នៅពេលព្រឹក ដែលធ្វើឱ្យអ្នកឡើងទម្ងន់យ៉ាងឆាប់រហ័ស សុខភាពក៏ចុះខ្សោយពីមួយថ្ងៃទៅមួយថ្ងៃ

ប្រសិនបើអ្នករក្សាទម្លាប់អាក្រក់ទាំងនេះនៅពេលព្រឹក វាអាចរំខានដល់ដំណើរការមេតាប៉ូលីស ធម្មតាបង្កឱ្យឡើងទម្ងន់ និងបង្កើនហានិភ័យនៃជំងឺជាច្រើនផងដែរ។

១. អាហារពេលព្រឹកជាមួយម្សៅចម្រាញ់

ម្សៅចម្រាញ់ គឺជាផលិតផលគ្រាប់ធញ្ញជាតិ ដែលបានយកជាតិសរសៃ វីតាមីន និងសារធាតុរ៉ែចេញពីគ្រឿងផ្សំរបស់វា។ ឧទាហរណ៍ នំប៉័ងពណ៌សអង្ករស នំខេកភេសជ្ជៈ ជៈអាហារសម្រន់ធញ្ញជាតិសុទ្ធតែជាអាហារពេញនិយមរបស់មនុស្សបច្ចុប្បន្ន។

ការទទួលទានអាហារទាំងនេះ នឹងមិនជួយឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរឡើយ។ វាក៏បន្ថយល្បឿនការរំលាយអាហារដែលនាំឱ្យមានការប្រមូលផ្តុំជាតិខ្លាញ់ក្នុងរាងកាយលើស និងធាត់ផងដែរ។

Screen Shot 2021 09 30 At 2.54.25 PM

២. មិនផឹកទឹកនៅពេលព្រឹកភ្ញាក់ពីគេង

ការផឹកទឹកក្តៅមួយកែវបន្ទាប់ពីភ្ញាក់ពីព្រលឹម ជួយសម្អាតប្រព័ន្ធរំលាយអាហារ និងជួយបង្កើនការរំលាយអាហារ ជួយកាត់បន្ថយចំណង់អាហារ និងកាឡូរីរបស់អ្នកសម្រាប់ការសម្រកទម្ងន់បានលឿន។ ទោះយ៉ាងណាក៏ដោយមនុស្សជាច្រើនមិនមានទម្លាប់នេះទេ។ មនុស្សភាគច្រើន គឺមិនចូលចិត្តញុំាទឹកនៅពេលព្រឹក ពេលក្រោកពីគេងនោះឡើយ។

៣. ញុំាទឹកផ្លែឈក្រឡុកនៅពេលព្រឹក

មនុស្សជាច្រើនជឿថា ទឹកផ្លែឈើក្រឡុកមានសារធាតុចិញ្ចឹមជាច្រើនដើម្បីជួយបំប៉នជីវជាតិដូច្នេះវាល្អសម្រាប់រាងកាយ។ ថ្វីដ្បិតតែទឹកផ្លែឈើស្រស់ ផ្លែឈើក្រឡុក សុទ្ធតែមានផ្ទុកនូវសារធាតុចិញ្ចឹមជាច្រើនក៏ដោយ វាមិនសមស្របសម្រាប់អាហារពេលព្រឹកឡើយ។ ភេសជ្ជៈទាំងនេះអាចប៉ះពាល់ដល់អត្រាមេតាប៉ូលីសរបស់អ្នក ធ្វើឱ្យរបបអាហាររបស់អ្នកកាន់តែពិបាក។

ផ្លែឈើក្រឡុកប្រភេទខ្លះ ថ្វីដ្បិតតែក្រុមហ៊ុនផលិតបានប្រកាសថាជាផលិតផលធម្មជាតិ ១០០% ក៏ដោយ ក៏នៅតែអាចផ្ទុកជាតិហ្វ្រូកូសច្រើន ហើយអាចបម្លែងទៅជាខ្លាញ់ដែលបង្កគ្រោះថ្នាក់ដល់សុខភាព។


៤. ញុំាអាហារស្រាប់សម្រាប់អាហារពេលព្រឹក

អាហារកែច្នៃជាញឹកញាប់មានជាតិស្ករ និងអំបិលច្រើន ដែលអាចបណ្តាលឱ្យឡើងទម្ងន់មិនល្អ។ ពួកវាក៏បង្កើនចំណង់អាហាររបស់អ្នក ហើយនាំឱ្យអ្នកញុំាច្រើនផងដែរ។

Sleeping Through Breakfast

៥. បំបាត់អាហារសម្បូរប្រូតេអ៊ីនពីអាហារពេលព្រឹក

មនុស្សជាច្រើនគិតថា ប្រសិនបើអ្នកចង់សម្រកទម្ងន់ អ្នកត្រូវតែបំបាត់ជាតិប្រូតេអ៊ីននៅក្នុងរបបអាហាររបស់អ្នក។ ទោះយ៉ាងណាក៏ដោយ មនុស្សដែលចង់សម្រកទម្ងន់លឿន គួរតែមានប្រូតេអ៊ីនគ្រប់គ្រាន់នៅក្នុងរបបអាហារ។ មូលហេតុ គឺដោយសារតែរាងកាយតែងតែត្រូវការប្រូតេអ៊ីនដើម្បីរក្សាសាច់ដុំ។ នេះមានប្រយោជន៍សម្រាប់ការដុតកាឡូរី បង្កើនការសម្រកទម្ងន់។ អាហារពេលព្រឹកដែលមានប្រូតេអ៊ីនគ្រប់គ្រាន់នឹងបង្កើនអត្រាដុតខ្លាញ់បាន ៣៥%។

អ្នកអាចយោងទៅលើអាហារដែលមានប្រូតេអ៊ីនខ្ពស់ សម្រាប់អាហារពេលព្រឹកដូចជាត្រីសាម៉ុងស៊ុតតៅហ៊ូសាច់គោ-ល-។

៦. រំលងអាហារពេលព្រឹក

អាហារពេលព្រឹក គឺជាអាហារសំខាន់បំផុតប្រចាំថ្ងៃដែលជួយបង្កើនកម្រិតថាមពលរបស់អ្នក និងជួយរក្សាស្ថិរភាពកម្រិតជាតិស្ករ។ ការរំលងអាហារពេលព្រឹក អាចធ្វើឱ្យការរំលាយអាហាររបស់អ្នករអាក់រអួល និងបន្ថយដំណើរការដុតខ្លាញ់ក្នុងរាងកាយរបស់អ្នក និងធ្វើឱ្យអ្នកឃ្លានកាន់តែច្រើនពេញមួយថ្ងៃ៕

ប្រភព ៖ Phunutoday / Knongsrok