ហានិភ័យនៃជំងឺដ៏គ្រោះថ្នាក់ទាំង៥ ដែលកើតឡើង ព្រោះតែទម្លាប់ចុចទូរសព្ទពេលចូលបន្ទប់ទឹក

តើអ្នកគួរបើកអ៊ីនធឺណេតពេលនៅលើបង្គន់ទេ? ចម្លើយគឺទេជាដាច់ខាត។ ខាងក្រោមនេះ គឺជាមូលហេតុទាំង៥ ដែលអាចឱ្យអ្នកគួរតែបញ្ឈប់បានហើយ នូវទម្លាប់ចុចទូរសព្ទពេលចូលបន្ទប់ទឹក​​​ ឬបង្គន់។

១. បង្កើនហានិភ័យនៃការឆ្លងបាក់តេរី

គ្រប់ទីកន្លែងក្នុងពិភពលោកអាស្រ័យលើការស្ទង់មតិ លទ្ធផលបង្ហាញថា មនុស្សពី ៣៨% ទៅ ៧៥% មានទម្លាប់នេះ។ ទោះយ៉ាងណា ការស្រាវជ្រាវថ្មីៗនេះបានរកឃើញថា ទូរសព្ទមានភាពកខ្វក់ជាងចានបង្គន់ ជាការពិតដ៏អាក្រក់មួយនេះ បើយោងតាមគេហទំព័រ Bright Side ។

នៅក្នុងការសិក្សាលើកុមារនៅវិទ្យាល័យ អ្នកវិទ្យាសាស្ត្របានរកឃើញបាក់តេរីអ៊ីកូលីនៅលើទូរសព្ទដៃ។ បាក់តេរីដែលបង្កគ្រោះថ្នាក់នេះបណ្តាលឱ្យមានជំងឺពោះវៀន ហើយមានបាក់តេរីបង្កគ្រោះថ្នាក់ជាច្រើនទៀត។

ហានិភ័យនៃការឆ្លងបាក់តេរីនៅលើទូរសព្ទដៃ គឺខ្ពស់ជាងនេះទៅទៀត ព្រោះទូរសព្ទតែងតែឡើងកម្ដៅក្នុងអំឡុងពេលប្រតិបត្តិការហើយ ដូច្នេះបង្កើតបរិយាកាសកក់ក្តៅសម្រាប់បាក់តេរីដើម្បីរស់ និងលូតលាស់។

អ្នកជំនាញនិយាយថាលាងដៃរបស់អ្នកបន្ទាប់ពីចូលបន្ទប់ទឹកហើយ បន្ទាប់មកលើកទូរសព្ទរបស់អ្នកម្តងទៀតវាគ្មានប្រយោជន៍ទេ ក្នុងការលាងដៃ។ ដោយសារតែពេលនោះបាក់តេរីនឹងនៅជាប់នឹងទូរសព្ទដៃរបស់អ្នករួចទៅហើយ បន្ទាប់មកបញ្ជូនមកដៃអ្នកវិញនេះ បើយោងតាមសារព័ត៌មាន Times of India ។

បន្ទាប់មកនៅពេលអ្នកញុំា អ្នកនៅតែកាន់ទូរសព្ទនោះ។ ជាថ្មីម្តងទៀត អ្នកអាចចម្លងបាក់តេរីទៅក្នុងអាហាររបស់អ្នកយ៉ាងច្បាស់ណាស់។

Screen Shot 2021 10 13 At 11.18.32 AM

២. ធ្វើឱ្យចិត្តតក់ស្លុត

ការអង្គុយយូរពេកក្នុងទីតាំងមួយនៅពេលទៅបង្គន់ ងាយស្រួលធ្វើឱ្យឈាមហូរទៅបាតកាន់តែច្រើន ដែលជាហេតុធ្វើឱ្យខួរក្បាលខ្វះឈាមយ៉ាងខ្លាំង។ ដូច្នេះបន្ទាប់ពីចូលបង្គន់មនុស្សជាច្រើនដោយសារតែអង្គុយយូរពេក ពេលក្រោកឈរនឹងបង្កើតជាបញ្ហាវិលមុខ។ លើសពីនេះ ការផ្លាស់ប្តូរទីតាំងភ្លាមៗក៏បណ្តាលឱ្យចរន្តឈាមផ្លាស់ប្តូរ និងបណ្តាលឱ្យញ័រជើងចំពោះមនុស្សមួយចំនួន។


៣. ទល់លាមក

នៅពេលអ្នកផ្តោតអារម្មណ៍លើការប្រើទូរសព្ទពេលចូលបង្គន់ រាងកាយនឹងមិនអាចកៀរគរ“ កម្លាំង” គ្រប់គ្រាន់សម្រាប់សាច់ដុំពោះដ្យ៉ាហ្វ្រេម ដោយហេតុនេះមិនបង្កើតកម្លាំងដើម្បីជួយរន្ធគូថរុញកាកសំណល់ចេញ។ បន្ទាប់ពីនោះអ្នកនឹងមានអាការៈទល់លាមក ហើយប្រសិនបើមិនព្យាបាលឱ្យទាន់ពេលទេ រោគសញ្ញានេះនឹងបង្កគ្រោះថ្នាក់យ៉ាងខ្លាំងដល់សុខភាពអ្នកនៅពេលក្រោយ។

Screen Shot 2021 10 13 At 11.18.27 AM

៤. បង្កើនហានិភ័យនៃជំងឺឫសដូងបាត

នេះអាចកើតឡើងពីការអង្គុយនៅលើបង្គន់រយៈពេលយូរ ដែលដាក់សម្ពាធលើសរីរាង្គក្នុងរាងកាយ។ ទោះបីជាត្រូវការការស្រាវជ្រាវបន្ថែមដើម្បីផ្ទៀងផ្ទាត់សមាគមនេះក៏ដោយ ក៏ករណីជំងឺឫសដូងបាត បានកើនឡើងចាប់តាំងពីការមកដល់នៃស្មាតហ្វូន។

ដូច្នេះខណៈពេលដែលទូរសព្ទអាចជួយបន្ធូរអារម្មណ៍នៅក្នុងបង្គន់ វាអាចបង្កឱ្យមានបញ្ហាសុខភាពអាក្រក់ជាច្រើន។

៥. អាចបណ្តាលឱ្យខូចមុខងារអាងត្រគាក

ការចំណាយពេលច្រើននៅលើបង្គន់ អាចបណ្តាលឱ្យមានបញ្ហាសាច់ដុំជាពិសេសសរីរាង្គដូចជា ពោះវៀន ប្លោកនោម ទ្វារមាសអាចរអិលដោយសារតែសាច់ដុំជាន់អាងត្រគាក មិនមានកម្លាំងគ្រប់គ្រាន់ដើម្បីទ្រទ្រង់នេះ បើយោងតាមគេហទំព័រ Bright Side៕

ប្រភព ៖​ Phunutoday / Knongsrok