ភាពខ្ជិលច្រអូសនៅពេលខ្លះ និងស្ថិតក្នុងរឿងដែលត្រឹមត្រូវ នឹងនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់សុខភាព និងស្មារតីរបស់ស្ត្រី។ យ៉ាងណាមិញ ភាពខ្ជិលក្នុងរឿងទាំង៦ខាងក្រោមនេះ នឹងជួយឱ្យមនុស្សស្រីទទួលបាននូវអត្ថប្រយោជន៍ជាច្រើនដល់សុខភាព រួមទាំងពន្យឺតភាពចាស់ រក្សាសម្រស់នៅតែស្រស់ស្អាត និងក្មេងជាងវ័យផងដែរ។
១. ខ្ជិលលេងទូរសព្ទ
ទូរសព្ទ ជារបស់ដែលមនុស្សភាគច្រើនក្នុងបច្ចុប្បន្ននេះ តែងតែកាន់ជាប់នឹងដៃស្ទើរតែគ្រប់ពេលវេលាទៅហើយ។ ព្រោះថាទូរសព្ទបាននាំមកនូវភាពងាយស្រួលជាច្រើនដល់ជីវិត ដូចជាការដោះស្រាយការងារ ការកម្សាន្តជាដើម។ ទោះជាយ៉ាងណាក៏ដោយ ការប្រើប្រាស់ទូរសព្ទច្រើនពេក គឺមិនល្អសម្រាប់សុខភាពនោះទេ។
ការប្រើប្រាស់ទូរសព្ទដៃ គឺជាមូលហេតុដែលបង្កើនហានិភ័យនៃជំងឺភ្នែក ជំងឺឆ្អឹង និងសន្លាក់ (សន្លាក់ដៃ សន្លាក់ក...) បង្កើនហានិភ័យនៃជំងឺធ្លាក់ទឹកចិត្តទៀតផង។ លើសពីនេះទៅទៀត ការប្រើទូរសព្ទក៏អាចបំផ្លាញស្បែក ធ្វើឱ្យស្បែកជ្រីវជ្រួញឆាប់ចាស់ផងដែរ។
ប្រសិនបើអ្នកជាមនុស្ស "ខ្ជិល" ក្នុងការប្រើប្រាស់ទូរសព្ទ នោះអ្នកបិតជាមមានសំណាងខ្លាំងណាស់។ ការប្រើប្រាស់ទូរសព្ទនៅពេលត្រឹមត្រូវ អាចជួយកម្រិត និងកាត់បន្ថយគ្រោះថ្នាក់ជាច្រើនដល់សុខភាព។
២. ខ្ជិលញុំាអាហារសម្រន់
អាហារសម្រន់ គឺជាចំណង់ចំណូលចិត្តរបស់ស្ត្រីជាច្រើន... ទោះជាយ៉ាងណាក៏ដោយ អាហារភាគច្រើនមានកាឡូរីខ្ពស់ ដែលអាចបណ្តាលឱ្យឡើងទម្ងន់ និងប្រមូលផ្តុំខ្លាញ់ក្បាលពោះ។ អាហារទាំងនេះធ្វើឱ្យរាងកាយស្ត្រីកាន់តែស្គម និងអាយុខ្លី ។
ការស្រាវជ្រាវដែលធ្វើឡើងដោយសាកលវិទ្យាល័យ Washington School of Medicine (USA) បង្ហាញថា មនុស្សម្នាក់ដែលកាត់បន្ថយការទទួលទានកាឡូរីធម្មតារបស់ពួកគេពី ១០% ទៅ ៥០% អាចបង្កើនអាយុសង្ឃឹមរស់បានយូរ។
៣. ខ្ជិលបន្ថែមអំបិលទៅក្នុងអាហារ
របបអាហារដែលមានជាតិប្រៃច្រើន នាំឱ្យកើតជំងឺគ្រោះថ្នាក់ជាច្រើនដូចជា លើសឈាម ខូចក្រពះ... មិនបាច់និយាយទេ អាហារប្រៃក៏ជាមូលហេតុធ្វើឱ្យស្បែកស្ងួត ស្បែកប្រេះ និងស្នាមជ្រីវជ្រួញថែមទៀត។ យ៉ាងណាមិញ ស្ត្រីដែលញុំាអាហារស្រាលៗផ្តល់អត្ថប្រយោជន៍ជាច្រើនដល់រាងកាយ។
៤. ខ្ជិលពាក់អាវទ្រនាប់ពេលគេង
ការស្ទង់មតិដោយវិទ្យាស្ថានស្រាវជ្រាវហាវ៉ៃ (សហរដ្ឋអាមេរិក) បានរកឃើញថា អ្នកដែលពាក់អាវទ្រនាប់លើសពី ១២ ម៉ោងក្នុងមួយថ្ងៃ មានហានិភ័យខ្ពស់នៃជំងឺមហារីកសុដន់ ២០ ដង ជាងអ្នកដែលពាក់អាវទ្រនាប់តិចតួច ឬអត់។ លើសពីនេះ ការពាក់អាវទ្រនាប់ក៏ធ្វើឱ្យស្ត្រីពិបាកគេង ធ្វើឱ្យរាងកាយបែកញើសច្រើន រមាស់ ងាយកើតមុន...។
៥. ខ្ជិលជាមួយនឹងការតុបតែងមុខខ្លាំងៗ
ការផាត់មុខជួយឱ្យស្ត្រីកាន់តែស្រស់ស្អាត និងមានទំនុកចិត្ត ប៉ុន្តែការតុបតែងមុខខ្លាំងពេក ជាមួយផលិតផលជាច្រើននៅពីលើគ្នាអាចស្ទះរន្ធញើស។ ជាពិសេស ការមិនលុបគ្រឿងសម្អាងដោយប្រុងប្រយ័ត្ន អាចនាំឱ្យស្បែកកើតមុន ខ្មៅស្រអាប់ ប្រែពណ៌ និងពន្លឿនដំណើរការនៃភាពចាស់ ធ្វើឱ្យស្បែកកាន់តែអាក្រក់។
លើសពីនេះ ក្នុងករណីខ្លះ ការតុបតែងមុខខ្លាំងពេក អាចធ្វើឱ្យមនុស្សស្រីមើលទៅចាស់ជាងច្រើនឆ្នាំ។ ដូច្នេះហើយ ចូរជ្រើសរើសគ្រឿងសម្អាងដែលត្រឹមត្រូវសម្រាប់អ្នក កុំភ្លេចប្រើឡេការពារកម្តៅថ្ងៃជារៀងរាល់ថ្ងៃ និងលុបគ្រឿងសម្អាងមុនពេលចូលគេង។
៦. ខ្ជិលខឹង
ជីវិតមមាញឹកជាមួយរឿងរាប់រយខុសៗគ្នា ជួនកាលធ្វើឱ្យស្ត្រីមានអារម្មណ៍នឿយហត់ និងឆាប់ខឹង។ ទោះជាយ៉ាងណាក៏ដោយ កំហឹងមិនល្អសម្រាប់សុខភាពទេ។ ការសិក្សាមួយដែលធ្វើឡើងក្នុងឆ្នាំ ២០០០ ដែលត្រូវបានចេញផ្សាយនៅក្នុង Circulation Proneness បានបង្ហាញថា ស្ត្រីដែលមានកំហឹង ទំនងជាទទួលរងនូវជំងឺសរសៃឈាមបេះដូង និងស្លាប់ដោយសារជំងឺទាំងនោះជាងមនុស្សជាមធ្យម។
ពេលខឹង លំហូរឈាមនឹងកើនឡើងយ៉ាងលឿន ធ្វើឱ្យសម្ពាធឈាមឡើងខ្ពស់។ កំហឹងញឹកញាប់អាចបង្កើនហានិភ័យនៃជំងឺសរសៃឈាមបេះដូង ជំងឺសរសៃឈាមខួរក្បាល។ លើសពីនេះ កំហឹងក៏ធ្វើឱ្យស្បែកកាន់តែចាស់ ឆាប់ចាស់។ ដូច្នេះក្នុងជីវិតមនុស្សដែលខ្ជិល ខឹងច្រើនតែក្មេងជាង និងមានសុខភាពល្អ៕
ប្រភព ៖ Phunutoday / Knongsrok