វិធីសាស្ត្រធម្មជាតិ ៧យ៉ាង ជួយបំបាត់ការស្ទះ និងតឹងច្រមុះ ពេលមានជម្ងឺផ្តាសាយ

ជួបបញ្ហាតឹងច្រមុះគឺជារោគសញ្ញាមួយក្នុងចំណោមរោគសញ្ញាដែលគួរឱ្យរំខានបំផុតពេលអ្នកមានជម្ងឺផ្តាសាយ។ យើងដឹងថាវានាំឱ្យអ្នកពិបាកដកដង្ហើម និងមានអារម្មណ៍ធុញថប់។ ដើម្បីដោះស្រាយសូមប្រើវិធីសាស្រ្តមួយចំនួនដូចជា ទទួលទានភេសជ្ជៈក្តៅ ឆ្ពង់ចំហាយទឹក -ល- ដែលអ្នកអាចធ្វើនៅផ្ទះដោយមិនចាំបាច់ងាកទៅប្រើថ្នាំពេទ្យ។

ថ្ងៃនេះ Kroupet Knongsrok សូម​បង្ហាញ​វិធី​ធម្មជាតិ​ចំនួន ៧ ដែល​ត្រូវ​បាន​បង្ហាញ​ឱ្យ​ឃើញ​តាម​បែប​វិទ្យាសាស្ត្រ ដើម្បី​សម្អាត​ផ្លូវដង្ហើម​ឱ្យ​បាន​លឿន និង​មាន​ប្រសិទ្ធភាព។

1. គេងតាមគន្លងដែលធ្វើឱ្យអ្នកមិនតឹងច្រមុះ

8 Natural Ways to Unblock Your Nose When Suffering From a Cold

ច្រមុះតឹង ឬស្ទះមានន័យថា មានទឹករំអិលជាច្រើនជាប់នៅក្នុងច្រមុះរបស់អ្នក ដែលរារាំងអ្នកមិនឱ្យដកដង្ហើមបានស្រួល។ ដូច្នេះ វាជារឿងសំខាន់ដែលអ្នករក្សាក្បាលរបស់អ្នកឱ្យខ្ពស់នៅពេលយប់ ដោយគេងលើខ្នើយរាងខ្ពស់ជាងធម្មតា។ វាក៏សំខាន់ផងដែរ ដែលអ្នកព្យាយាមគេងចំហៀងព្រោះវានឹងជួយបំបាត់ការតឹងច្រមុះ និងសម្រួលដល់ការដកដង្ហើម។ ច្រមុះ​របស់អ្នក​នឹង​បាន​ល្អប្រសើរឡើង​ក្នុង​ការ "​បង្ហូរ​ចេញ" ដោយ​ខ្លួន​វា​នៅ​ពេល​យប់ ជាជាង​ឱ្យ​មាន​ការបញ្ចេញ​ទឹករំអិល​កាន់តែច្រើន។

2. ទទួលទានស៊ុបក្តៅ ឬតែក្តៅ

8 Natural Ways to Unblock Your Nose When Suffering From a Cold

© Shutterstock.com

ការទទួលទានរបស់ក្តៅៗប្រហែលជាមិនជួយអ្នកព្យាបាលផ្តាសាយបានលឿនរហ័សនោះទេ ប៉ុន្តែវានឹងជួយសម្រាលអ្នកពីរោគសញ្ញាដែលរំខាន។ អ្នកស្រាវជ្រាវបានរកឃើញថាអ្នកដែលទទួលទានភេសជ្ជៈក្តៅៗនឹងធ្វើឱ្យមានអារម្មណ៍ប្រសើរជាងមុនទាក់ទងនឹងស្ថានភាពរបស់ពួកគេ។ របស់ក្ដៅដូចជាតែបៃតង ស៊ុបមាន់ និងទឹកក្តៅឧណ្ហៗជាមួយក្រូចឆ្មា និងទឹកឃ្មុំអាចជួយបណ្ធូរការតឹងច្រមុះរបស់អ្នកយ៉ាងមានប្រសិទ្ធភាព។ ឥទ្ធិពល placebo ដែលពួកវាបង្កើតគឺមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីឱ្យអ្នកមានអារម្មណ៍ធូរស្រាល និងប្រសើរជាងមុន។

3. ស្អំកន្សែងក្តៅឧណ្ហៗ

8 Natural Ways to Unblock Your Nose When Suffering From a Cold

© Depositphotos.com

ប្រើកន្សែងស្អំលើថ្ងាសគឺ​​ការ​កាត់​បន្ថយ​ការ​រលាក​នៅ​ក្នុង​ប្រហោង​ឆ្អឹងច្រមុះ​របស់​អ្នក និងធ្វើឱ្យ​ផ្លូវដង្ហើម​បានប្រសើរជាងមុន។ គ្រាន់​តែ​យក​កន្សែងស្អាត​ជ្រលក់​ទឹក​ក្តៅឧណ្ហៗ រួច​ស្អំលើថ្ងាស​។ ភាពកក់ក្តៅនឹងធ្វើឱ្យរន្ធច្រមុះរបស់អ្នកបើក ហើយផ្តល់ឱ្យអ្នកនូវសមត្ថភាពក្នុងការដកដង្ហើមបានកាន់តែងាយស្រួល។ ត្រូវប្រាកដថាអ្នកមិនស្អំយូរពេកទេ ព្រោះអាចនឹងធ្វើឱ្យរលាកស្បែក។

4. លាង​សម្អាត​ច្រមុះ​របស់​អ្នក​

8 Natural Ways to Unblock Your Nose When Suffering From a Cold

© Shutterstock.com


នេះប្រហែលជាមិនមែនជារឿងដែលស្រួលធ្វើបំផុតនោះទេ ប៉ុន្តែវាត្រូវបានបង្ហាញថាមានប្រសិទ្ធភាពក្នុងការសម្អាតច្រមុះរបស់អ្នក។ គ្រាន់បាញ់ទឹកចូលក្នុង​រន្ធ​ច្រមុះ​ទី១​របស់អ្នក។ ទឹកនឹងចូលទៅក្នុងច្រមុះរបស់អ្នក ហើយវានឹងហូរចេញពីរន្ធច្រមុះទី២របស់អ្នក។ អ្នកអាចអនុវត្តន៍វិធីនេះរយៈពេល 1 នាទីនៅលើរន្ធច្រមុះនីមួយៗ។

សូមចងចាំថា អ្នកមិនអាចប្រើតែទឹកធម្មតាបានទេ។ FDA ណែនាំឲ្យអ្នកប្រើទឹកចម្រោះ ឬទឹកស្អាត ហើយមិនមែនទឹករ៉ូប៊ីណេដែលអាចពោរពេញដោយអំបិល និងធាតុបង្កគ្រោះថ្នាក់ផ្សេងទៀត។

5. ប្រើម៉ាស៊ីនចំហាយទឹក

8 Natural Ways to Unblock Your Nose When Suffering From a Cold

© Shutterstock.com

ខ្យល់​ត្រជាក់ និង​ស្ងួត​ដែល​ជាធម្មតា​មាន​នៅ​ក្នុង​ផ្ទះ​ ​ធ្វើ​ឱ្យ​ច្រមុះ​​របស់​អ្នក​តឹងកាន់តែខ្លាំង។​ អ្នកជំនាញផ្តល់យោបល់ឱ្យប្រើម៉ាស៊ីនចំហាយទឹក ដោយសារវាបញ្ចេញសំណើមដែលត្រូវការច្រើននៅក្នុងបន្ទប់របស់អ្នក។ អ្នកអាចបើកវាទាំងថ្ងៃ និងពេលយប់ ប៉ុន្តែវាមានប្រយោជន៍ជាងនៅពេលអ្នកគេង ព្រោះវាជួយឱ្យអ្នកសម្រាក និងមានអារម្មណ៍ស្រួលជាងមុន។ អ្នកមិនចាំបាច់ព្រួយបារម្ភអំពីគ្រោះថ្នាក់ណាមួយឡើយ ហើយអ្នកនឹងសម្គាល់ឃើញពីភាពប្រសើរឡើងដ៏អស្ចារ្យរបស់វា ធ្វើឱ្យច្រមុះតឹង ឬស្ទះរបស់អ្នកយ៉ាងបានធូរស្រាលប្រសើរយ៉ាងឆាប់រហ័ស។

6. ឆ្ពង់ទឹកខ្ទឹមស

8 Natural Ways to Unblock Your Nose When Suffering From a Cold

© Depositphotos.com © Depositphotos.com

ខ្ទឹមសមានលក្ខណៈសម្បត្តិប្រឆាំងនឹងរោគផ្សិត និងប្រឆាំងនឹងបាក់តេរី ហើយវាមានប្រសិទ្ធភាពជាច្រើននៅពេលដែលអ្នកមានជំងឺផ្តាសាយ។ អ្នកអាចញ៉ាំវា ឬស្ងោរវាក្នុងទឹក រួចឆ្ពង់ស្រូបយកចំហាយរបស់វា ហើយជៀសវាងក្លិនដង្ហើមមិនល្អ។ អ្នក​អាច​ប្រើ​កន្សែង​គ្របលើ​ក្បាល​របស់​អ្នក ដើម្បី​រក្សា​ចំហាយ​ទឹក​ឱ្យ​ជាប់​តាម​ដែល​អាចធ្វើ​ទៅបាន​។ ទោះជាយ៉ាងណាក៏ដោយខ្ទឹមសមានក្លិនខ្លាំងដូច្នេះកុំនៅគៀកពេកទេ រក្សាចម្ងាយឱ្យឆ្ងាយបន្តិច។

7. ទទួលទានអាហារហឹរ

8 Natural Ways to Unblock Your Nose When Suffering From a Cold

© Depositphotos.com © Depositphotos.com

អ្នក​អាចកត់​សម្គាល់​ឃើញ​ថា នៅ​ពេល​ដែល​អ្នកទទួលទាន​ហឹរ នោះ​ច្រមុះ​របស់​អ្នក​នឹងធូរស្រួលដកដង្ហើម។ ដូច្នេះ នេះអាចជាដំណោះស្រាយបណ្ដោះអាសន្នដ៏ល្អមួយ។ អ្វីដែលអ្នកអាចធ្វើបានគឺចាប់ផ្តើមបន្ថែមគ្រឿងទេសទូទៅទៅក្នុងចាន រួមមានម្ទេសក្រហម ខ្ទឹមស ខ្ញី និងរមៀត។ រមៀត​​មាន​លក្ខណៈសម្បត្តិ​ប្រឆាំងនឹង​ការ​រលាក​ដ៏​សំខាន់​ដែល​នឹង​ជួយ​អ្នក​ពី​ជំងឺផ្តាសាយ​ទូទៅ៕

ប្រែសម្រួល៖ វីរៈ