សញ្ញា​ទាំង ៤​ ​នៅ​តំបន់​ឯកជន ​ព្រមានពីជំងឺធ្ងន់ធ្ងរ ​គួរទៅរកពេទ្យឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន

ប្រសិនបើថ្ងៃណាមួយ «តំបន់ឯកជន» របស់អ្នកលេចចេញជាសញ្ញាមួយដូចខាងក្រោម អ្នកគួរតែទៅពេទ្យពិនិត្យ និងពិគ្រោះឱ្យបានឆាប់ ព្រោះនេះជាសញ្ញាព្រមានអំពីបញ្ហាជំងឺរោគស្ត្រី។

យោងតាមអ្នកជំនាញ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អត្រាស្ត្រីដែលមានជំងឺមហារីកស្បូនកំពុងកើនឡើង។ ដូច្នេះ ការទទួលស្គាល់ដំបូង និងការរកឃើញទាន់ពេលវេលា ដើរតួយ៉ាងសំខាន់ក្នុងដំណើរការព្យាបាលនៅពេលក្រោយ។ អ្នក​ជំនាញ​បាន​រាយ​បញ្ជី​សញ្ញា​ស្រាលៗ​ខ្លះ​នៃ​មហារីក​មាត់​ស្បូន។

១. ការហូរឈាមតាមទ្វារមាស ខុសប្រក្រតី

ប្រសិនបើអ្នករកឃើញថា ទ្វារមាសរបស់អ្នកស្រាប់តែហូរឈាមខុសប្រក្រតី នោះវាទាក់ទងនឹងជំងឺមហារីកមាត់ស្បូន។ ស្ថានភាពនេះអាចលេចឡើងបន្ទាប់ពីការរួមភេទ ឬរវាងការមករដូវ។ ការហូរឈាមដែលធ្ងន់ជាងវដ្តរដូវធម្មតារបស់អ្នក ឬហូរឈាមក្រោយអស់រដូវ ក៏ជាសញ្ញាព្រមាននៃជំងឺមហារីកមាត់ស្បូនផងដែរ។ នេះគឺជាសញ្ញាដំបូងនៃជំងឺមហារីកមាត់ស្បូន។

អ្នកជំងឺភាគច្រើនដែលមានដុំសាច់ ឬមហារីកស្បូន មានសញ្ញានៃការហូរឈាមតាមទ្វារមាសខុសធម្មតា ស្រដៀងទៅនឹងការមករដូវ។ ដូច្នេះហើយ អ្នកគួរតែយកចិត្តទុកដាក់ចំពោះបញ្ហានេះ បើអ្នកទើបតែមករដូវ ហើយមិនយូរប៉ុន្មានក្រោយឃើញឈាម អ្នកគួរតែប្រយ័ត្ន។

Image_2021 11 18_150915

២. ជារឿយៗមានការឈឺចាប់អាងត្រគាក

សញ្ញាទីពីរ ដែលជួយអ្នករកឃើញមហារីកស្បូន គឺការឈឺចាប់អាងត្រគាក ដែលជាសញ្ញាព្រមានទូទៅបំផុតមួយនៃជំងឺមហារីកមាត់ស្បូន។ ការឈឺចាប់អាចរីករាលដាល ឬអាចលេចឡើងនៅតំបន់ណាមួយនៃឆ្អឹងអាងត្រគាក អាចជាការឈឺចាប់ស្រួចស្រាវ។ ប្រសិនបើការឈឺចាប់ជាថ្មី ហើយមិនទាក់ទងនឹងវដ្តរដូវរបស់អ្នកទេ អ្នកត្រូវទៅជួបគ្រូពេទ្យភ្លាមៗ។


៣. ការហូរទឹករំអិលទ្វារមាសមិនធម្មតា

ប្រសិនបើទ្វារមាសរបស់អ្នកស្អាតពីមុន ប៉ុន្តែភ្លាមៗនោះមានការបញ្ចេញទឹករំអិលពណ៌ប្រផេះ និងមានក្លិនមិនល្អ វាក៏ជាសញ្ញាដែលអាចកើតមាននៃជំងឺមហារីកមាត់ស្បូនផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ មានមូលហេតុជាច្រើនដែលនាំអោយមានការបញ្ចេញទឹករំអិលខុសប្រក្រតី។ មិនចាំបាច់បារម្ភខ្លាំងពេកទេ អ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យដើម្បីរកមូលហេតុ។ នេះគឺជារោគសញ្ញាមួយនៃជំងឺមហារីកមាត់ស្បូន។

Image_2021 11 18_150910

៤. ផ្លាស់ប្តូរទម្លាប់នៃការនោម

ការនោមញឹកញាប់ ឬអារម្មណ៍ចង់បត់ជើងតូច គឺជារោគសញ្ញាដែលទាក់ទងនឹងជំងឺនេះ។ អ្នកក៏អាចកត់សម្គាល់ការផ្លាស់ប្តូរមិនធម្មតានៃលក្ខណៈលាមកផងដែរ។ ដូច្នេះ​បើ​អ្នក​មាន​រោគ​សញ្ញា​ទាំង​២​ខាង​លើ​ គួរ​ប្រុង​ប្រយ័ត្ន។

លើសពីនេះ អ្នកក៏នឹងជួបប្រទះនូវការឈឺចាប់ និងភាពមិនស្រួលក្នុងពេលជិតស្និទ្ធ ដែលជារឿយៗជារោគសញ្ញានៃជំងឺមហារីកមាត់ស្បូន។ ដូច្នេះហើយ អ្នក​ត្រូវ​ប្រយ័ត្នប្រយែង ​ប្រសិនបើ​អ្នក​មាន​អារម្មណ៍​ឈឺចាប់​ក្នុងពេល​រួមភេទ​។ ដូច្នេះ​បើ​រក​ឃើញ​រោគ​សញ្ញា​ខាង​លើ​គួរ​ទៅ​ពិនិត្យ​សុខភាព៕

ប្រភព ៖ Phunutoday / Knongsrok