របបអាហារដែលល្អ និងត្រឹមត្រូវ នឹងជួយឱ្យអ្នកគ្រប់គ្រងទម្ងន់បានកាន់តែល្អ រក្សារាងឱ្យស្លីម ដោយមិនចាំបាច់ចំណាយកម្លាំងច្រើនក្នុងការធ្វើលំហាត់ប្រាណនោះឡើយ។ យ៉ាងណាមិញ ដូចអាហារទាំង៥មុខខាងក្រោមនេះ ពិតជាល្អសម្រាប់អ្នកដែលខ្ជិលហាត់ប្រាណ តែចង់ស្គម អ្នកគួរតែសាកល្បងមើល។
១. អង្ករសំរូប
បើប្រៀបធៀបជាមួយអង្ករស អង្ករសំរូបត្រូវបានគេចាត់ទុកថាមានជីវជាតិច្រើនជាង។ សម្បកអង្ករសំរូបមានសារធាតុចិញ្ចឹមជាច្រើនដូចជា វីតាមីន B1, B2, B3 រួមជាមួយនឹងបរិមាណដ៏ច្រើននៃវីតាមីន E និងសារធាតុរ៉ែ ជាតិសរសៃ និងប្រូតេអ៊ីន ដើម្បីជួយបង្កើតអារម្មណ៍ឆ្អែតបានយូរ កាត់បន្ថយការទទួលទានអាហារសម្រន់ដោយមិនធ្វើឱ្យអ្នកមានអារម្មណ៍ធ្ងន់ ឬឡើងទម្ងន់។
២. ខាត់ណាផា្ក
ផ្កាខាត់ណាខៀវ ១០០ ក្រាមមានត្រឹមតែ ២៥ kcal ប៉ុណ្ណោះ ហើយសម្បូរទៅដោយវីតាមីន C ជាតិសរសៃ និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដើម្បីជួយឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ។ អ្នកអាចប្រើផ្កាខាត់ណាខៀវជាបន្លែធម្មតាក្នុងអាហារ ឬប្រើជំនួសបាយដើម្បីជួយកំណត់បរិមាណកាឡូរី ជួយសម្រកទម្ងន់កាន់តែមានប្រសិទ្ធភាព។
៣. ស្រូវសាលី
ស្រូវសាលី ផ្តល់សារធាតុចិញ្ចឹមសំខាន់ៗជាច្រើនសម្រាប់រាងកាយក្នុងរបបអាហារ។ ១០០ ក្រាមនៃស្រូវសាលី នឹងមានប្រហែល 389 កាឡូរី ទោះបីជាកម្រិតថាមពលនេះគឺខ្ពស់ក៏ពិតមែន បរិមាណនៃជាតិសរសៃ និងប្រូតេអ៊ីននៅក្នុង ស្រូវសាលី ក៏មានច្រើន ជួយបង្កើតអារម្មណ៍នៃការឆ្អែតបានយូរ ចៀសវាងការឃ្លាន។ អាហារមួយពេលដែលអ្នកត្រូវញុំា តែស្រូវសាលី ប្រហែល ៥០g គឺគ្រប់គ្រាន់ហើយ។ លើសពីនេះ អាហារនេះក៏មានផ្ទុកនូវជាតិកាល់ស្យូម ផូស្វ័រ ប៉ូតាស្យូមច្រើន ដែលល្អសម្រាប់សុខភាព។
៤. ដំឡូង
ដំឡូងជ្វាជាអាហារដែលមានតម្លៃថោក តែមានឥទ្ធិពលល្អដល់ការសម្រកទម្ងន់។ យោងតាមការស្រាវជ្រាវ ដំឡូងជ្វា ១០០ ក្រាម អាចផ្តល់ ១២០kcal ជាមួយនឹងសារធាតុចិញ្ចឹមដូចជា វីតាមីន ជាតិដែក និងកាល់ស្យូម...។ ជាតិសរសៃនៅក្នុងដំឡូងជ្វាមិនតូចទេ ជួយដល់ប្រព័ន្ធរំលាយអាហារ បង្កើនការឆ្អែត និងល្អសម្រាប់រាងកាយ ជួយជម្រុញដល់ការសម្រកទម្ងន់។
៥. គ្រាប់សាគូ
គ្រាប់សាគូ ល្អខ្លាំងសម្រាប់ស្ត្រី ដែលចង់សម្រកទម្ងន់ ព្រោះវាមានកាឡូរីទាប គ្រាប់សាគូ ១០០g ផ្តល់តែប្រហែល ១០០kcal និងមានប្រូតេអ៊ីនពីរដងនៃអង្ករស។ លើសពីនេះ គ្រាប់នេះក៏មានសារធាតុរ៉ែជាច្រើនដែលល្អសម្រាប់សុខភាពផងដែរ។ ប្រូតេអ៊ីន និងជាតិសរសៃនៅក្នុងគ្រាប់សាគូ ជួយបង្កើតអារម្មណ៍ឆ្អែតបានយូរ កម្រិតអាហារសម្រន់ និងជម្រុញប្រព័ន្ធរំលាយអាហារឱ្យដំណើរការបានរលូន។
បន្ថែមពីលើការទទួលទានអាហារខាងលើ អ្នកត្រូវយកចិត្តទុកដាក់លើតុល្យភាពអាហារូបត្ថម្ភ កំណត់ការទទួលទានអាហារសម្បូរជាតិខ្លាញ់ និងជាតិស្ករ។ បរិភោគអាហារសំខាន់ៗចំនួន ៣ ៖
- កំណត់ការទទួលទានអាហារពេលយប់
- ផឹកទឹកឱ្យបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ
-កុំអង្គុយមួយកន្លែងយូរពេក អ្នកគួរតែបង្កើនចលនាជាមួយនឹងលំហាត់សាមញ្ញៗនៅផ្ទះ ដើរ ឬរត់ជារៀងរាល់ថ្ងៃ៕
ប្រភព ៖ Phunutoday / Knongsrok