ទឹកគឺជាធាតុផ្សំដែលមិនអាចខ្វះបានក្នុងការថែរក្សាជីវិតមនុស្ស។ ការផឹកទឹកឱ្យបានគ្រប់គ្រាន់ ពិតជាមានអត្ថប្រយោជន៍ជាច្រើនដល់រាងកាយ។
លើសពីនេះ ដើម្បីឱ្យប្រសិទ្ធភាពស្រកទម្ងន់កាន់តែលឿន អ្នកអាចបន្ថែម ៥ យ៉ាងខាងក្រោមនេះទៅក្នុងទឹកចម្រោះ អ្នកនឹងឃើញប្រសិទ្ធជាក់ស្ដែងយ៉ាងឆាប់រហ័ស។
១. ក្រូចឆ្មា
ទឹកក្រូចឆ្មាមានបរិមាណកាឡូរីតិចតួច ប៉ុន្តែធ្វើឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ។ នេះក៏ជាហេតុផលដែរ អ្នកនឹងញុំាតិចពេលផឹកទឹកក្រូចឆ្មាជាប្រចាំ បរិមាណកាឡូរីក្នុងខ្លួនក៏នឹងថយចុះដែរ។ ហើយយ៉ាងណាក៏ដោយ ការផឹកទឹកក្រូចឆ្មារក្តៅឧណ្ហៗ នៅពេលអ្នកក្រោកពីគេង ក៏ជួយដល់ដំណើរការរំលាយអាហារផងដែរ ហើយនេះគឺល្អខ្លាំងណាស់សម្រាប់ដំណើរការសម្រកទម្ងន់។
២. គ្រាប់ជី
យោងតាមការសិក្សាដែលបានចេញផ្សាយក្នុងខែធ្នូ ឆ្នាំ ២០១៤ ដោយមជ្ឈមណ្ឌលជាតិសម្រាប់ព័ត៌មានជីវបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក ការទទួលទានគ្រាប់ជី ជារៀងរាល់ថ្ងៃក្នុងរយៈពេល ១២ សប្តាហ៍អាចជួយសម្រកទម្ងន់ រង្វង់ចង្កេះតូចជាងមុន។ ក្រៅពីនេះ គ្រាប់ជីក៏សម្បូរទៅដោយជាតិសរសៃ ដែលកាត់បន្ថយការឃ្លានអាហារសម្រន់។
មធ្យោបាយដ៏ល្អក្នុងការទទួលទានគ្រាប់ជី គឺត្រូវត្រាំវាក្នុងទឹកដើម្បីបង្កើតជាជែល និយមនៅពេលព្រឹក ហើយវិធីនោះអ្នកនឹងងាយស្រួលកែសម្រួលរបបអាហាររបស់អ្នកពេញមួយថ្ងៃ។
៣. តាសក់
អ្នកអាចបន្ថែមតារសក់ចិតជាចំណិតៗចូលទៅក្នុងទឹក ដើម្បីបង្កើតជាភេសជ្ជៈបន្សាបជាតិពុលសម្រាប់រដូវក្តៅ ជម្រុញឱ្យអ្នកផឹកទឹកកាន់តែច្រើន។ លើសពីនេះ កុំគ្រាន់តែផឹកទឹក ប៉ុន្តែញុំាតារសក់ជាចំណិតៗ ដើម្បីបន្ថែមជាតិសរសៃ ជួយឱ្យអ្នកញុំាតិចនៅអាហារសំខាន់ៗ និងជួយដល់ដំណើរការរំលាយអាហារ។
៤. ខ្ញី
ខ្ញីត្រូវបានគេចាត់ទុកថាជាអាហារដ៏ទំនើបសម្រាប់ជួយសម្រកទម្ងន់ និងរក្សារាងដោយសារសមត្ថភាពរបស់វាក្នុងការកែលម្អការរំលាយអាហារ ជម្រុញការរំលាយអាហារ និងដុតបំផ្លាញខ្លាញ់ក្បាលពោះ។ បើអ្នកពិបាកញុំាខ្ញី អ្នកអាចធ្វើភេសជ្ជៈជាមួយទឹកខ្ញី + ក្រូចឆ្មាស្រស់ ផឹកនៅពេលព្រឹក ឬពេលអ្នកមានអារម្មណ៍ហើមពោះ មិនរំលាយអាហារ ហើយអ្នកនឹងមានក្បាលពោះស្គមជាងមុន។
៥. ម្សៅឈើអែម
ម្សៅឈើអែម ជួយបង្កើនការរំលាយអាហារ និងការពារការស្តុកទុកខ្លាញ់ visceral ដែលមានប្រយោជន៍ខ្លាំងណាស់សម្រាប់ដំណើរការសម្រកទម្ងន់របស់ស្ត្រី។ អ្នកអាចអនុវត្តរូបមន្តភេសជ្ជៈដ៏ទាក់ទាញរួមមាន ទឹកក្តៅឧណ្ហៗ ទឹកឃ្មុំមួយស្លាបព្រា ក្រូចឆ្មា និងឈើក្រអូប ដើម្បីពន្លឿនការសម្រកទម្ងន់៕
ប្រភព ៖ Phunutoday / Knongsrok