ភេសជ្ជៈទាំង ៥ ប្រភេទ ស្រីៗគួរតែទទួលទានក្នុងថ្ងៃមករដូវ ដើម្បីជួយកម្ចាត់ជាតិពុលក្នុងស្បូន កាត់បន្ថយការឈឺចុកចាប់

ខាងក្រោមនេះ ជាភេសជ្ជៈទាំង ៥ មុខ ល្អបំផុតសម្រាប់ស្ត្រី ក្នុងថ្ងៃមករដូវ ដែលអ្នកអាចទទួលទានដោយគ្មានការបារម្ភអ្វីឡើយ។ លើសពីនេះ ភេសជ្ជៈទាំងនេះ ក៏ជួយបណ្ដេញជាតិពុលក្នុងស្បូន កាត់បន្ថយការឈឺចុកចាប់ ថែមទាំងជួយឱ្យស្បែកមានភាពភ្លឺថ្លាទៀតផង។

១. ទឹកខ្ញី

Image_2021 12 07_124431

ខ្ញី គឺជាគ្រឿងទេសដ៏ពេញនិយម ដែលតែងតែមាននៅក្នុងផ្ទះបាយគ្រប់ក្រុមគ្រួសារ។ យ៉ាងណា ខ្ញីពិតជាមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព។ នៅពេល​មករដូវ អ្នក​អាច​ប្រើ​ខ្ញី​ក្នុង​វិធី​ជាច្រើន​ដើម្បី​ចិញ្ចឹម​រាងកាយ និង​កាត់បន្ថយ​ការ​អស់រដូវ បង្កើន​សមត្ថភាព​បន្សាប​ជាតិពុល។

អ្នក​អាច​ផឹក​ទឹក​ខ្ញី​ក្តៅឧណ្ហៗ ប្រើ​ខ្ញី​ត្រាំ​ជើង ឬ​ផ្សំ​ខ្ញី​ជាមួយ​គ្រឿងផ្សំ​មួយ​ចំនួន​ទៀត ដើម្បី​ទទួលបាន​លទ្ធផល​ល្អ​ជាង​។

វិធីសាមញ្ញបំផុតគឺ ផឹកទឹកខ្ញីស្ករ ក្នុងថ្ងៃមករដូវ។ ភេសជ្ជៈ​នេះ​ជួយ​ឱ្យ​ស្បូន​ឡើងកម្ដៅ ជួយ​ឱ្យ​ដំណើរ​ឈាម​រត់​បាន​ស្រួល។ លើសពីនេះ វាក៏ជួយលើកកម្ពស់ការសម្អាតស្បូន ការពារការឆ្លងមេរោគផងដែរ។

ខ្ញីក្នុងការផ្សំជាមួយសណ្តែកក្រហម ក៏ជាជម្រើសដ៏ល្អផងដែរ។ ជួយសម្រួលដល់ការបញ្ចេញកាកសំណល់ក្នុងស្បូន ធ្វើឱ្យសរសៃប្រសាទស្ងប់ស្ងាត់ កាត់បន្ថយការគេងមិនលក់។

២. ទឹកក្ដៅឧណ្ហៗ

Image_2021 12 07_124551

ការផឹកទឹកឱ្យបានគ្រប់គ្រាន់ គឺជារឿងដែលស្ត្រីគួរធ្វើ មិនត្រឹមតែនៅថ្ងៃមករដូវប៉ុណ្ណោះទេ។ ការផឹកទឹកចម្រោះជួយពង្រឹងចរន្តឈាម គ្រប់គ្រងការកន្ត្រាក់ស្បូន និងជួយសម្រួលដល់ការឈឺចុកចាប់ពេលមករដូវ។

ក្នុងអំឡុងពេលមករដូវ អ្នកគួរតែផឹកទឹកក្តៅ ឬទឹកឆ្អិន។ ទឹក​ត្រជាក់​គួរ​ចៀសវាង​ ព្រោះ​សីតុណ្ហភាព​ទឹក​ទាប​ពេក វា​នឹង​ធ្វើឱ្យ​សីតុណ្ហភាព​រាងកាយ​មិន​មាន​តុល្យភាព ធ្វើ​ឱ្យ​ឈឺ​ពោះ​កាន់តែ​ធ្ងន់ធ្ងរ ។

៣. តែ Chamomile


Image_2021 12 07_124528

តែ Chamomile ត្រូវបានគេប្រើជាញឹកញាប់ ដើម្បីព្យាបាលការគេងមិនលក់ ភាពតានតឹងផ្នែកសរសៃប្រសាទ បង្កើនប្រព័ន្ធភាពស៊ាំ និងប្រឆាំងនឹងភាពចាស់។ ភេសជ្ជៈនេះក៏មានប្រសិទ្ធភាពខ្ពស់ ក្នុងការកាត់បន្ថយការឈឺចាប់ពេលមករដូវផងដែរ។

សមាសធាតុទាំងពីរ hipprat និង glycine នៅក្នុងតែ chamomile មានប្រសិទ្ធភាពកាត់បន្ថយការកន្ត្រាក់សាច់ដុំ ជួយឱ្យស្បូនសម្រាក។ លើសពីនេះ សារជាតិប្រឆាំងអុកស៊ីតកម្ម apigenin នៅក្នុងតែនេះមានសមត្ថភាពកាត់បន្ថយការរលាកនៅក្នុងខ្លួន។

៤. តែជីអង្កាម

Image_2021 12 07_124456

តែជីអង្កាម មានផ្ទុកសារធាតុ menthol ដែលជួយព្យាបាលការឈឺបំពង់ក និងបំបាត់ការឈឺចាប់ពេលមានរដូវ។ លើសពីនេះ តែនេះក៏ជួយបន្ធូរសាច់ដុំក្រពះ កាត់បន្ថយកម្រិតនៃការកន្ត្រាក់ស្បូនអំឡុងពេលមករដូវ។

៥. តែ​បៃតង

Image_2021 12 07_124501

តែ​បៃតង​ ជា​ភេសជ្ជៈ​ផ្តល់​អត្ថប្រយោជន៍​ដល់​សុខភាព​ជាច្រើន​។ សារធាតុ Polyphenols នៅក្នុងស្លឹកតែមានប្រសិទ្ធភាពកាត់បន្ថយការរលាកស្បូនក្នុងថ្ងៃមករដូវ។ លើសពីនេះ ទឹកតែក៏មានផ្ទុកនូវវីតាមីន និងសារធាតុរ៉ែជាច្រើនដើម្បីជួយធ្វើឱ្យមានតុល្យភាពអេឡិចត្រូលីត គ្រប់គ្រងការកន្ត្រាក់ស្បូន និងជួយបន្ថយការឈឺចាប់។

លើសពីនេះ ភេសជ្ជៈនេះក៏មានសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើន ដែលជួយការពារភាពចាស់ពីខាងក្នុង។ ការផឹកតែបៃតងជាទៀងទាត់ក៏ជួយដល់ការសម្រកទម្ងន់ ការពារការប្រមូលផ្តុំជាតិខ្លាញ់ក្នុងរាងកាយ។

ទោះជាយ៉ាងណាក៏ដោយ អ្នកត្រូវដឹងថា ភេសជ្ជៈនេះអាចកាត់បន្ថយការស្រូបយកជាតិដែក និងអាហារូបត្ថម្ភ ប្រសិនបើទទួលទានលើស។ ដូច្នេះ​ហើយ អ្នក​គួរតែ​ប្រើ​វា​ក្នុង​បរិមាណ​ល្មម កុំ​ផឹក​ពេល​ពោះ​ទទេ ហើយ​កុំ​ផឹក​ភ្លាម​ក្រោយ​បាយ​៕

ប្រភព ៖ Phunutoday / Knongsrok