អាហារទាំង ៥ ប្រភេទ ដែលជួយឱ្យពោះវៀនដំណើរការបានល្អ កុំមើលរំលងឱ្យសោះ

ប្រសិនបើអ្នកពិបាកក្នុងការបន្ទោរបង់ជារៀងរាល់ថ្ងៃ ជារឿយៗតែងតែមានបញ្ហាទល់លាមក សូមសាកល្បងទទួលទានអាហារខាងក្រោម ដើម្បីជួយឱ្យពោះវៀនដំណើរការកាន់តែរលូន។

១. ទឹកដោះគោជូរ

ទឹកដោះគោជូរត្រូវបានពង្រឹងដោយបាក់តេរី probiotic ។ អតិសុខុមប្រាណទាំងនេះនឹងប្រឆាំងនឹងអតិសុខុមប្រាណដែលបង្កគ្រោះថ្នាក់ និងជួយបំបែកសារធាតុដូចជា lactose ទៅជាសារធាតុដែលរាងកាយអាចស្រូបយកបាន។ ទឹកដោះគោយ៉ាអួក៏សម្បូរទៅដោយសារធាតុចិញ្ចឹម ងាយស្រួលក្នុងការស្រូបយក និងជួយបំបាត់ការទល់លាមក និងបញ្ហារំលាយអាហារផងដែរ។

Image_2022 01 20_152927

២. ផ្លែប៉ោម

ផ្លែប៉ោមសម្បូរទៅដោយវីតាមីនដូចជា A, C, B9 និងសារធាតុរ៉ែសំខាន់ៗ។ លើសពីនេះ ពួកវាក៏មានផ្ទុកនូវជាតិសរសៃរលាយ ដើម្បីជួយបំពេញសារធាតុចិញ្ចឹម និងធ្វើឱ្យពោះវៀនមានតុល្យភាព។ ផ្លែ​ប៉ោម​ក៏​ជួយ​ដល់​ការ​រំលាយ​អាហារ​ក្នុង​ករណី​មាន​ជំងឺ​រលាក​ក្រពះ ឬ​រាគ ទល់លាមក ។

៣. ចេក


ចេកសម្បូរទៅដោយប៉ូតាស្យូម និងវីតាមីន C, B... ហើយថែមទាំងមានជាតិសរសៃច្រើនទៀតផង។ ញុំា​ផ្លែ​ចេក​ជួយ​បំបាត់​ការ​ឈឺពោះ ទល់លាមក…។

Image_2022 01 20_153024

៤. ផ្លែល្ហុងទុំ

មានផ្ទុកសារធាតុចិញ្ចឹមដ៏សម្បូរបែបពីវីតាមីន A, C... ដល់មីក្រូធាតុដូចជា ម៉ាញេស្យូម ប៉ូតាស្យូម។ សារធាតុទាំងនេះការពារនិងបង្កើតពោះវៀន។ ផ្លែល្ហុងក៏មានប្រសិទ្ធភាពក្នុងការកាត់បន្ថយការទល់លាមក និងហើមពោះផងដែរ។

៥​. ដំឡូងជ្វា

មានផ្ទុកវីតាមីនជាច្រើន ជាតិសរសៃ ជួយកាត់បន្ថយផលប៉ះពាល់នៃជំងឺរលាកក្រពះ និងល្អសម្រាប់ពោះវៀន។ វាក៏ស័ក្តិសមបំផុតសម្រាប់អ្នកតមអាហារ និងអ្នកជំងឺទឹកនោមផ្អែម៕

ប្រភព ៖ ​Phunutoday / Knongsrok