អាហារ​ ៣ ​ប្រភេទ​ដែល​អ្នក​មិន​គួរ​ញុំា​ ដើម្បី​ចៀសវាង​ការ​ខូច​ខាត​ឆ្អឹង និង​សន្លាក់​

១. ជ្រក់

ស្ត្រីអស់រដូវដែលទទួលទានបន្លែជ្រក់ជាប្រចាំនឹងងាយធ្លាក់ចូលទៅក្នុងជាតិសូដ្យូមលើស ដែលនាំឱ្យរាងកាយថយចុះនូវសមត្ថភាពស្រូបយកជាតិកាល់ស្យូម កាត់បន្ថយម៉ាសឆ្អឹង និងបណ្តាលឱ្យពុកឆ្អឹង។

9

២. កាហ្វេ


កាហ្វេមានផ្ទុកអាស៊ីត oxalic និងជាតិកាហ្វេអ៊ីនច្រើន ដែលធាតុផ្សំទាំងនេះច្រើនតែរារាំងសកម្មភាពរបស់អង់ស៊ីម phosphodiesterase (PDE) ក្នុងរាងកាយ និងប៉ះពាល់ដល់ការស្រូបយកជាតិកាល់ស្យូម ដែលបង្កើនហានិភ័យនៃជំងឺពុកឆ្អឹងចំពោះមនុស្សស្រីផងដែរ។

20 Coffee Brands, Ranked From Worst To Best

៣. ស្រា

ជាតិអាល់កុលមានឥទ្ធិពលអាក្រក់ជាច្រើនលើរាងកាយ ហើយវាក៏ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពឆ្អឹង បង្កើនល្បឿននៃការបាត់បង់ជាតិកាល់ស្យូម។ លើសពីនេះ ការផឹកស្រាច្រើនពេកក៏កាត់បន្ថយការសំងាត់នៃវីតាមីន D និងអរម៉ូនទីរ៉ូអ៊ីត ដែលនាំឱ្យថយចុះនៃម៉ាសឆ្អឹង។ ដូច្នេះ​ស្ត្រី​អស់​រដូវ បើ​មិន​ចង់​កើត​ជំងឺ​ឆ្អឹង និង​សន្លាក់ គួរ​ចៀសវាង​គ្រឿង​ស្រវឹង​ឆាប់​៕